អត្ថបទពាណិជ្ជកម្ម
សាម​សុង​ឈ្នះ​ពានរង្វាន​ច្នៃប្រឌិត​ចំនួន​៣៥ ពី​កម្មវិធី​ពិព័រណ៍​ផលិតផល​ប្រើប្រាស់​ ​អេឡិចត្រូនិក​ឆ្នាំ​២០១៧
18, Jan 2017 , 5:22 pm        
រូបភាព
​សាម​សុង​ជា​ក្រុមហ៊ុន​សកល​នាំមុខគេ​និង​ជា​ក្រុមហ៊ុន​ច្នៃប្រឌិត​ឈ្នះ​ពានរង្វាន់​លើ​ការផលិត     ឧ​បក​ណ៍​ប្រើប្រាស់​អេឡិចត្រូនិក Semiconductors និង​ទូរគមនាគមន៍ ឥឡូវនេះ​បានឈ្នះ​ពានរង្វាន់​ច្នៃប្រឌិត​ពី​កម្មវិធី​ពិព័រណ៍​ផលិតផល​ប្រើប្រាស់​អេឡិចត្រូនិក (CES) ២០១៧ អន្តរជាតិ​ដ៏​មាន​កិត្យានុភាព​ចំនួន ៣៥ ផ្តល់ជូន​ដោយ​សមាគមន៍​បច្ចេកវិទ្យា​ផលិតផល​ប្រើប្រាស់ (Consumer Technology Association)​។

​ក្រុមហ៊ុន​សាម​សុង បានទទួល​ពានរង្វាន់​សរុប​ជិត ៣៥០ ក្នុង​រយៈពេល ១១ ឆ្នាំ​ជាប់ៗ​គ្នា ហើយ​ពានរង្វាន់​ទាំងនេះ​បានបញ្ជាក់​ពី​សមិទ្ធិផល​ជា​ប្រវត្តិសាស្ត្រ​ដ៏​យូ​អង្វែង របស់​សាម​សុង ក្នុងការ​អភិវឌ្ឍ​ន៍ប​ច្ចេក​វិទ្យា​ប្រកបដោយ​គំនិត​ថ្មីៗ​។​

​លោក Gregory Lee ដែលជា​ប្រធាន និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​សាម​សុង​ប្រចាំ​ទ្វីបអាមេរិក​ខាងជើង បាន​មានប្រសាសន៍ថា​៖ «​សាម​សុង​តែងតែ​ប្រឹងប្រែង​ក្នុងការ​ធ្វើការ​ដើម្បី​ធ្វើ​ឲ្យ​ផលិតផល​ដែល​យើង​ផលិត​មានគុណ​ភាពល្អប្រសើរ    ទ្បើង​។ យើង​ពិត​ជាមាន​កិត្តិយស​ណាស់​ដែល​សមាគម​ន៍​បច្ចេកវិទ្យា​ផលិតផល​ប្រើប្រាស់​និង​ឧស្សាហកម្ម​ផ្សេងៗ បានទទួល​ស្គាល់​ការប្តេជ្ញាចិត្ត​ដ៏​មោះមុត​របស់​យើង​លើ​ការច្នៃប្រឌិត​ក្នុង​វិស័យ​ជាច្រើន​ហើយ​យើង​រង់ចាំ​បង្ហាញ​ផលិតផល​ថ្មី​ចុងក្រោយ​

​បំផុត​របស់​យើង​នៅ​កម្មវិធី​ពិព័រណ៍​ផលិតផល​ប្រើប្រាស់​អេឡិចត្រូនិក​ឆ្នាំ ២០១៧​។​ពានរង្វាន់​មួយ​ក្នុងចំណោម​ពានរង្វាន់​ដ៏​លេចធ្លោ​បំផុត​ដែល​បានផ្តល់​ជូន​ដោយ សមាគមន៍​បច្ចេកវិទ្យា​ផលិតផល​ប្រើប្រាស់​រួមមាន​ដូចជា ពានរង្វាន់​លើ​ការច្នៃប្រឌិត​ដ៏​ល្អ​បំផុត និង​ពានរង្វាន់​ខាង​ផ្នែក​រចនា​ផលិតផល​ដោយ​យកចិត្តទុកដាក់​លើ      បរិស្ថាន​។​

​ក្រុមហ៊ុន​សាម​សុង​ក៏ត្រូវ​បាន​លើក​មក​និយាយ​អំពី​ការទទួលបាន​នូវ​ពានរង្វាន់​មួយចំនួន​របស់​សមាគម​ន៍​បច្ចេកវិទ្យា​ផលិតផល​ប្រើប្រាស់​ដែលមាន​ចាប់ពី ទូរទស្សន៍ ទូរ​សព្ទ​និង បរិក្ខារ​ប្រើប្រាស់​ក្នុងផ្ទះ​រហូតដល់ មេម៉ូរី ហើយ​សូម្បីតែ​ឧបករណ៍​ដែល​អាច​ពាក់​ជាប់​ខ្លួន​បាន​ផងដែរ​។

​ខាងក្រោម​នេះ​ជា​សេចក្តីលម្អិត​របស់​ផលិតផល​សាម​សុង​មួយចំនួន​ដែល​ឈ្នះ​ពានរង្វាន់​៖



Samsung Gear VR៖ Samsung Gear VR ដំណើរការ​ដោយ​ប្រព័ន្ធ Oculus បន្ត​ដើម្បី​ជា​បទពិសោធន៍​ក្នុងការ​ទស្សនា​ទស្សនីយភាព​ចល័ត​ដ៏​ជក់ចិត្ត និង​មាន​ផាសុកភាព​បំផុត​។ មាន​សាម​សុង Gear VR អ្នកប្រើប្រាស់​អាច​លេង       ហ្គេម​សប្បាយ​ជក់ចិត្ត ទស្សនា​ភាពយន្ត​ហូលីវូដ​ដ៏​ល្អៗ​បំផុត​ដូច​នៅក្នុង​រោងកុន​ផ្ទាល់ខ្លួន ដែលជា     បណ្តុំ​ភាពយន្ត​ពោរពេញ​ទៅដោយ​ភាព​តក់ស្លុត និង​រំភើប​ជាច្រើន និង​ទំនាក់ទំនង​បណ្តាញ​សង្គម​ជាមួយ​មិត្តភក្តិ​ថ្មី និង​ចាស់​បាន​ផងដែរ​។​

Samsung Gear 360៖ Samsung Gear 360 គឺជា​ប្រភេទ​កាមេរ៉ា​ដែលមាន Resolution ខ្ពស់ ៣៦០ ដឺ​ក្រេ ដែល​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​អាច​ចាប់យក​វីដេអូ និង​រូបភាព ៣៦០ ដឺ​ក្រេ​។ ការបង្កើត​បរិយាកាស​ដ៏​រីករាយ​មាន​ទាំង​រូបភាព​និង​សម្លេង​នៃ​រាល់​សកម្មភាព​ថ្មី​សំខាន់ៗ​មិនដែល​បានឃើញ​ថា​ល្អ​នៅឡើយ ហើយក៏​មិន​ងាយស្រួល​ក្នុងការ​ផ្តិត​យក​រូបភាព​ដែរ​ដោយ​មិនបាន​ប្រើប្រាស់​កា​ម៉េ​រា ៣៦០ ។​

Gear S3៖ នា​ទ្បិ​កា​ដៃ​ឆ្លាត​វៃ Gear S3 បំពាក់​ជាមួយ​ការ​រចនា​ដ៏​ទាន់សម័យ​ជាមួយ​បច្ចេកវិទ្យា​ទូរ​សព្ទ​ដៃ​រួមមាន​ដូចជា ប្រព័ន្ធ 4G LTE និង ការតភ្ជាប់​ប្ល៊ូ​ធូ​ស កម្មវិធី Samsung Pay មុខងារ IP68 ការពារ​ធូលី​ដី និង​ធន់​នឹង​ទឹក រួមទាំង​បំពាក់​ប្រព័ន្ធ GPS​។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com