អន្តរជាតិ
ប្រធានាធិបតី​រុស្ស៊ី​ចោទ​រដ្ឋបាល​លោក​អូ​បា​ម៉ា​ថា​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​លោក​ត្រាំ​
19, Jan 2017 , 9:19 am        
រូបភាព
ដោយ: VOA
​ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន ចោទ​រដ្ឋបាល​លោក អូ​បា​ម៉ា ថា​កំពុង​ប៉ុនប៉ង​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់ ត្រាំ ទន់ខ្សោយ​តាមរយៈ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​លោក ត្រាំ​។​



​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅក្នុង​ទីក្រុង​មូ​ស្គូ កាលពី​ថ្ងៃ​អង្គារ លោក ពូ​ទីន បាន​ថ្លែងថា​ការផ្សព្វផ្សាយ​ឯកសារ​ដែល​មិនអាច​បញ្ជាក់ថា​ជា​ឯកសារ​ពិតប្រាកដ កាលពី​សប្តាហ៍​មុន​ដែល​ចោទប្រកាន់​លោក ត្រាំ ពាក់ព័ន្ធ​នឹង​រឿង អាស្រូវ​ផ្លូវភេទ​នោះ ជា​ផ្នែក​មួយ​នៃ​ការប្រឹងប្រែង​របស់​រដ្ឋ​បាល​លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ដើម្បី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភាពស្របច្បាប់​របស់លោក​ប្រធានាធិបតី​ជាប់ឆ្នោត ទោះជា​លោក​បានឈ្នះ​ឆ្នោត​យ៉ាងច្បាស់​លាស់​ក៏ដោយ​។​

​លោក ពូ​ទីន ថា​ជា​រឿង​ក្លែងក្លាយ ចំពោះ​ការចោទប្រកាន់​មួយ​នៅក្នុង​ឯកសារ​នោះ ដែលថា​លោក ត្រាំ បាន​ប្រព្រឹត្ត​សកម្មភាព​ផ្លូវភេទ​នៅក្នុង​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​មូ​ស្គូ​កាលពី​ឆ្នាំ​២០១៣​។​

​លោក Putin បាន​បន្ថែមថា ពួក​អ្នកទទួលខុសត្រូវ​ក្នុងការ​ចោទប្រកាន់​នេះ «​អាក្រក់​ជាង​ពួក​អ្នករកស៊ី​ផ្លូវភេទ​»​ទៅទៀត ហើយ​លោក​ចោទ​សួរថា តើ​ហេតុអ្វី​បានជា​លោក ត្រាំ ត្រូវការ​ស្ត្រី​ពេស្យា បើ​លោក​បាន​ជួប​បណ្តា​ស្ត្រី​ដែលមាន​ស​ម្ភ​ស្ស​ស្អាត​ជាងគេ​បង្អស់​ក្នុង​ពិភពលោក​រួចហើយនោះ​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​


© រក្សាសិទ្ធិដោយ thmeythmey.com