ជាតិ
សុវត្តិភាព ចរាចរណ៍
«មហន្តរាយគ្រួសារ ដោយពិសារគ្រឿងស្រវឹងពេលបើកបរ»
× ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឲ្យដំណើរការផ្សព្វផ្សាយស្ពតអប់រំលើកដំបូងរបស់ខ្លួន ក្នុងចំណោមស្ពតអប់រំចំនួន១០ អំពីគ្រោះថ្នាក់ចរាចរណ៍។ ស្ពតវីដេអូអប់រំលើកទីមួយនេះ មានចំណងជើងថា«មហន្តរាយគ្រួសារ ដោយពិសារគ្រឿងស្រវឹងពេលបើកបរ»។ ស្ពតអប់រំ ដែលមានការចូលរួមសម្ដែងពីតារាល្បីៗនេះ ត្រូវបានបង្កើតឡើងដើម្បីបញ្ជ្រាបការយល់ដឹងដល់ពលរដ្ឋអំពីបច្ច័យនៃគ្រោះថ្នាក់ចរាចរន៍ ក្នុងគោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ តាមមធ្យោបាយអប់រំឱ្យកាន់តែល្អប្រសើរនិងប្រសិទ្ធភាពក្នុងទម្រង់ជា"ការកម្សាន្តបែបអប់រំ"។
គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅក្នុងឆ្នាំ២០១៦ កន្លងមក មានចំនួន៣៧០០លើក ដែលបណ្តាលឲ្យមនុស្សស្លាប់១៧១៧នាក់ និងរបួស៦៦០៧នាក់ ដែលក្នុងនោះរបួសធ្ងន់មាន៥៩ភាគរយ។ នេះបើតាមរបាយការណ៍ដែលបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ ។ របាយការណ៍ដដែលនេះឲ្យដឹងទៀតថា មូលហេតុដែលបណ្តាលឲ្យគ្រោះថ្នាក់ចរាចរណ៍ រួមមាន ការបើកបរលើសល្បឿនកំណត់ ៤៤ភាគរយ មិនប្រកាន់ស្តាំ១២ភាគរយ ស្រវឹង១២ភាគរយ មិនគោរពសិទ្ធិ៩ភាគរយ វ៉ាជែង១២ភាគរយ បត់៧ភាគរយ កត្តាយានយន្ត៣ភាគរយ និងងងុយដេក២ភាគរយ។ ហើយក្នុងចំណោមអ្នកស្លាប់ភាគច្រើនជាអ្នកជិះម៉ូតូដែលមានចំនួន១២៧៤នាក់ ស្មើ៧៤ភាគរយ៕
ទស្សនាឃ្លីបដូចខាងក្រោម៖
© រក្សាសិទ្ធិដោយ thmeythmey.com