ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​ប្រឆាំង​ភាព​ជ្រីវជ្រួញ គួរ​ព្យាយាម​ញ៉ាំ​អាហារ​ទាំងនេះ​ទៅ​
20, Jan 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​វា​គួរតែ​បំភ្លេច​នូវ​ការចំណាយ​លុយ​ច្រើនៗ​ទៅលើ​ក្រែ​ម​លាបមុខ និង​ការព្យាបាល​ដោយ​វះកាត់​ទៀត​ទៅ​។ តែ​គួរ​ដល់ពេល​ងាក​មករក​វិធី​ធម្មជាតិ​ដើម្បី​ប្រឆាំង​ភាព​ចាស់​តាមរយៈ​ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​។ ខាងក្រោម​នេះ​គឺជា​អាហារ​ដែល​អាចជួយ​អ្នកប្រឆាំង​ភាព​ជ្រីវជ្រួញ​របស់​ស្បែ​កបាន​៖


  •     ផ្លែ​ប័​រ​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ល្អៗ ដែល​អាចជួយ​ថែរក្សា​ស្បែក​ឲ្យ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់ និង​បង្កើន​ការ​បឺត​ស្រូប​វីតាមីន​សំខាន់ៗ​។​
  •     ស្ត្រ​បឺ​រី​ជួយ​បង្កើន​ការផលិត​សារធាតុ Collagen ដើម្បី​ជួយ​ឲ្យ​ស្បែក​មើលទៅ​ភ្លឺរលោង​
  •     តែ​បៃតង​សម្បូរ​អង់​ទី​អុកស៊ីដ​ង់​ដែល​អាចជួយ​កោសិកាលូតលាស់​កាន់តែ​ល្អ ជាពិសេស​ស្បែក​តែម្តង​។​
  •     ត្រី​សាល​ម៉ុង​ផ្ទុក​ទៅដោយ​អូ​មេ​ហ្គា​បី ដែល​អាចជួយ​ផ្តល់​សំណើម​ដល់​ស្បែក ព្រមទាំង​ជួយ​ការពារ​ស្បែក​ពី​កាំរស្មី​យូ​វី​របស់​ពន្លឺព្រះអាទិត្យ​ទៀតផង​។​
  •     ដំឡូងឈ្វា​ផ្ទុក​ទៅដោយ Beta Carotene ដែល​អាចជួយ​ថែរក្សា​ស្បែក​បាន​យ៉ាង​ល្អ​៕
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com