ជាតិ
ឱកាសមន្ត្រីរដ្ឋាភិបាល NGO និងសាធារណជនក្នុងការប្រជែងយកអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី
× ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតទៅសិក្សានៅប្រទេសអូស្ត្រាលី សម្រាប់ឆ្នាំសិក្សា ២០១៨។ អាហារូបករណ៍នេះ ត្រូវបានផ្ដល់ដោយរដ្ឋាភិបាលប្រទេសអូស្ត្រាលីសម្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជា សាធារណជន អង្គការមិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងវិស័យឯកជន។ នេះបើតាមការជូនដំណឹងរបស់ក្រសួងអប់រំ។
ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងស្ដីពីការជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិតទៅសិក្សានៅប្រទេសអូស្ត្រាលី សម្រាប់ឆ្នាំ២០១៨។ អាហារូបករណ៍នេះ រដ្ឋាភិបាលប្រទេសអូស្ត្រាលីផ្ដល់ឲ្យ សម្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជា សាធារណជន អង្គការមិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងវិស័យឯកជន ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញមួយចំនួន។
អាហារូបករណ៍នេះ នឹងចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃទី០១ ខែកុម្ភៈ និងឈប់ទទួលពាក្យនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ៥ល្ងាច។ ជាមួយគ្នានេះ បេក្ខជនទាំងអស់ដែលមានបំណងស្នើសុំអាហារូបករណ៍នេះ អាចបំពេញបែបបទសុំអាហារូបករណ៍ និងលក្ខខណ្ឌផ្សេងៗ តាមរយៈគេហទំព័រ www.australiaawardscambodia.org និង www.aystraliaawards.gov.au ឬតាមរយៈទូរសព្ទលេខ ០២៣ ២២២ ០៦២៕
Tag:
អាហារូបករណ៍
អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com