ជាតិ
EDC ផ្អាក​ផ្គត់ផ្គង់​អគ្គិសនី​៤​ថ្ងៃ នៅ​តំបន់​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល​
19, Jan 2017 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ អគ្គិសនី​កម្ពុជា បានចេញ​សេចក្ដីជូនដំណឹង​ស្ដីពី​ការផ្អាក​ផ្គត់ផ្គង់​ចរន្តអគ្គិសនី រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២២ ខែមករា​នេះ​។ ការផ្អាក​ផ្គត់ផ្គង់​ចរន្តអគ្គិសនី ដោយសារ​ការជួសជុល ផ្លាស់ប្ដូរ តម្លើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្ដាញ​ដែល​បង្កលក្ខណៈ​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា​។



​បើ​ផ្អែក​តាម​សេចក្ដីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​៥​ល្ងាច នា​ថ្ងៃទី​១៩ មករា​នេះ អគ្គិសនី​កម្ពុជា បាន​ផ្អាក​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​នៅ​រាជធានី​ភ្នំពេញ តាម​តំបន់​មួយចំនួន​ដូចជា តំបន់​ភ្លើង​លេខ ប​.​ត​៤១៤ ស្ថិតក្នុង​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ និង​តំបន់​ភ្លើង​មួយចំនួន​ស្ថិតនៅ​ភូមិ​ដើម​ចាន់ ភូមិ​ដើម​ស្លែង ក្នុង​សង្កាត់​ច្បារអំពៅ​២​។ តំបន់​មួយចំនួន​ស្ថិតនៅ​ភូមិ​បឹង​ឈូក ភូមិ​ឫស្សី​ស្រស់ ភូមិ​ជ្រោយ​បាសាក់ ភូមិ​ព្រះ​ពន្លា ភូមិ​ព្រែ​កតា​ពៅ ភូមិ​អូរអណ្ដូង ខណ្ឌ​ច្បារអំពៅ​។​

​សម្រាប់​ថ្ងៃទី​២០ ខែមករា EDC បាន​ផ្អាក​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​៥​ល្ងាច នៅ​តំបន់​ភ្លើង​លេខ ប​.​ត​៤១៤ ស្ថិតក្នុង​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ និង​តំបន់​ភ្លើង​មួយចំនួន ស្ថិតនៅ​ភូមិ​ទួលគោក ភូមិ​ចុង​ខ្ស​ច់ ភូមិ​បាក់​ទូក ក្នុង​សង្កាត់​ទួល​សង្កែ​ទី​១​។ ពេលវេលា​ដូចគ្នានេះដែរ EDC ក៏​ផ្អាក​ផ្គត់ផ្គង់​នៅ​តំបន់​ភ្លើង ស្ថិតនៅ​ភូមិ​ឫស្សី ភូមិ​ដំណាក់​ធំ​២ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ ព្រមទាំង​ភូមិ​ទួល​ពង្រ ភូមិ​ត្រពាំង​រំចេក ក្នុង​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ តំបន់​ភ្លើង​មួយចំនួន​នៅក្នុង​សង្កាត់​តាខ្មៅ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។ នេះ​បើតាម​សេចក្តីជូនដំណឹង​ដដែល​។

​ជាមួយគ្នានេះ អគ្គិសនី​កម្ពុជា ក៏បាន​បន្ថែមទៀតថា នៅ​ថ្ងៃទី​២១ ខែមករា ឆ្នាំ ២០១៧ ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​៥​ល្ងាច EDC នឹង​ផ្អាក​ការផ្គត់ផ្គង់​នៅ​តំបន់​ភ្លើង​លេខ OP ០៤៩ ស្ថិតនៅក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ និង​តំបន់​ភ្លើង​លេខ ប​.​ត ៩៣៧ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ​។ ចំពោះ​ការផ្អាក​ផ្គត់ផ្គង់​ចរន្តអគ្គិសនី​នេះ នឹង​បន្តទៅ​តំបន់​ភ្លើង ស្ថិតនៅ​សង្កាត់​តាខ្មៅ សង្កាត់​ដើម​មៀន ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។​

​នៅ​ថ្ងៃអាទិត្យ​ទី​២២ ខែមករា EDC នឹងធ្វើ​ការផ្អាក​ចរន្ត​អគ្គិសនី ចាប់ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង​៥​ល្ងាច នៅក្នុង​តំបន់​ភ្លើង​លេខ ប​.​ត​២២៦ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម រួមទាំង​តំបន់​មួយចំនួនទៀត ស្ថិតនៅ​ភូមិ​ក្បាលដំរី ភូមិ​កា​កាប ភូមិ​តា​ងួន ភូមិ​ព្រៃ​សាលា ភូមិ​ចំការឪឡឹក ក្នុង​សង្កាត់​កា​កាប​។ បន្ថែម​លើ​នេះ តំបន់​ភ្លើង​មួយចំនួន​នៅតាម​បណ្ដោយ​ផ្លូវ​ជើងឯក ចាប់ពី​ភូមិ​ម័ល រហូតដល់​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក និង​សង្កាត់​ដើម​មៀន ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ក៏​នឹងត្រូវ​ផ្អាក​ចរន្តអគ្គិសនី​នៅ​ថ្ងៃទី​២២ នេះដែរ​។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង​ដដែល​៕


Tag:
 អគ្គិសនី​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com