ពីនេះ ពីនោះ
ពាក្យ«តេឡេ»(Télé) មិនមែនជាពាក្យខ្មែរទេ
20, Jan 2017 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
ពាក្យ«តេឡេ»នេះសឹងតែក្លាយទៅជាពាក្យរបស់ខ្មែរទៅហើយ ព្រោះខ្មែរគ្រប់រូបស្គាល់ និងបានប្រើបា្រស់វាជារៀងរាល់ថ្ងៃសម្រាប់អ្នកមានទូរទស្សន៍ប្រើប្រាស់។ តាមពិត ពាក្យនេះ គឺជាពាក្យកម្ចីមកពីភាសាបារាំង Télécommande ដែលមានន័យថា វត្ថុសម្រាប់បញ្ជាប្តូរប៉ុស្តិ៍ទូរទស្សន៍។

នៅពេលដែលគេប្រើប្រាស់ពាក្យ Télé ជួនកាល វាអាចធ្វើឲ្យគេច្រឡំថា តើចង់និយាយថា Télévision ឬTélécommande។ ក្នុងភាសាបារាំង Télévision មានន័យថា ទូរទស្សន៍ រីឯ Télécommande មានន័យថា វត្ថុសម្រាប់បញ្ជាប្តូរប៉ុស្តិ៍ទូរទស្សន៍។ ជាភាសាអង់គ្លេស គេនិយាយថា Remote-control៕


© រក្សាសិទ្ធិដោយ thmeythmey.com