កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd នាំមុខ Barca និងReal ក្នុងនាមជាក្លិបរកចំណូលបានច្រើនជាងគេ
× ក្លិបបិសាចក្រហម Manchester United រកចំណូលបានជាង ៦៣០ដុល្លារអាមេរិក ដោយនាំមុខ Barcelona និងReal Madrid ក្នុងនាមជាក្លិបរកចំណូលបានច្រើនជាងគេបំផុតក្នុងពិភពលោក។
របាយការណ៍របស់ក្រុមហ៊ុន Deloitte នៅក្នុងប្រទេសអង់គ្លេស (ក្រុមហ៊ុនព្រឹក្សាពន្ធនិងហិរញ្ញវត្ថុ) បានចេញផ្សាយថា Man Utd អាចរកចំណូលបានខ្ពស់បំផុតដល់ទៅជាង ៦៣០លានដុល្លារ កាលពីរដូវកាល ២០១៥-២០១៦។ ការហក់ឡើងនៃប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់នេះបានទាញឲ្យម្ចាស់ជើងឯក Premier League ២០សម័យកាលឈរពីលើ Barcelona និងReal Madrid ក្លាយជាក្លិបមានជាងគេបំផុតក្នុងលោក។
ក្លិបដែលមានសេដ្ឋីអ្នកជំនួញជនជាតិអាមេរិកកាន់កាប់មួយនេះ កើនចំណូលជាង៨៧លានដុល្លារ ដែលភាគច្រើនបានមកពីការផ្សព្ខផ្សាយពាណិជ្ជកម្ម និងលក់សិទ្ធិការផ្សាយផ្ទាល់ជាមួយក្រុមហ៊ុនជាដៃគូ។ Man Utd ក៏ធ្លាប់ឈរនៅកំពូលជាក្លិបរកចំណូលបានច្រើនជាងគេបំផុតកាលពីរដូវកាល ២០០៣-២០០៤ផងដែរ។
Barcelonaដែលឈរលើគេកាលពីឆ្នាំមុនស្ថិតនៅចំណាត់ថ្នាក់លេខពីរ ខណៈ Real Madrid ដែលជាក្លិបធ្លាប់រកចំណូលបានច្រើនជាគេស្ទើរគ្រប់រដូវកាលបានត្រឹមលេខ៣ប៉ុណ្ណោះ។ រីឯម្ចាស់ជើងឯកអាល្លឺម៉ង Bayern Munich ឈរនៅលេខ៤ និង Manchester City ហក់ឡើងទៅឈរលេខ៥ ហើយក៏ជាក្លិបដែលកើនចំណូលគួរឲ្យគត់សំគាល់ផងដែរ។ ចំណែក Leicester City ស្ថិតក្នុងចំណាត់ថ្នាក់លេខ២០ បន្ទាប់ពីឈ្នះពានលំដាប់កំពូល Premier League កាលពីរដូវកាលមុន៕
Tag:
Manchester United
បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com