ជាតិ
លោក អ៊ា វ​ឌ្ឍ​នា អ្នកគ្រប់គ្រង​ទូទៅ​ផលិតកម្ម​ថោ​ន ទទួលមរណភាព​
20, Jan 2017 , 11:29 am        
រូបភាព
ដោយ: ថ្មីៗ
​លោក អ៊ា វ​ឌ្ឍ​នា អ្នកគ្រប់គ្រង​ទូទៅ​នៅ​ផលិតកម្ម​ថោ​ន បានទទួល​មរណភាព​ហើយ នៅ​ថ្ងៃទី​១៨ ខែមករា នៅ​មន្ទីរពេទ្យ​ក្នុងប្រទេស​បារាំង​។  ភរិយា របស់ លោក អ៊ា វ​ឌ្ឍ​នា  បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដូច្នេះ​ថា​៖«​គាត់​បាន​ទៅដោយ​ស្ងប់​សុខ​ហើយ សង្ឃឹមថា​អ្នក​ទាំងអស់​ជូនពរ​គាត់​ពី​ចម្ងាយ​»​។

 

​នៅ​អំឡុង​ឆ្នាំ​១៩៩៩ លោក អ៊ា វ​ឌ្ឍ​នា បាន​បង្កើត​ក្រុម​ចម្រៀង EV Band ដែលមាន​សមាជិក​ភាគច្រើន​ជា​តារាចម្រៀង​ល្បីៗ​នាបច្ចុប្បន្ន ដូចជា កញ្ញា មាស សុខ​សោភា ឱក សុគន្ធ​កញ្ញា យក់ ឋិត​រដ្ឋា ឃុំ ប៉ុណ្ណា​ដែ​ត សែម សង្វាត​ជាដើម​។ 

​ក្រៅពី​ជា​អ្នកនិពន្ធ​បទ​ចម្រៀង និង​ជា​អ្នកចម្រៀង លោក អ៊ា វ​ឌ្ឍ​នា ក៏​ជាមាន​ពិសោធន៍​កាន់​កម្មវិធី​វិទ្យុ​ដ៏​ចំណាន​ម្នាក់​ផងដែរ​។ លោក​បានទទួល​មរណភាព​ក្នុង​អាយុ​៤៦​ឆ្នាំ ដោយ​បន្សល់ទុក​ភរិយា​ជាទី​ស្រឡាញ់ និង​កូន​២​នាក់​៕





Tag:
 អ៊ា វ​ឌ្ឍ​នា​
© រក្សាសិទ្ធិដោយ thmeythmey.com