អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Epson វាយលុក​ទីផ្សារ​កម្ពុជា​កាន់តែខ្លាំង​តាមរយៈ​ការដាក់​បង្ហាញ​ផលិតផល​ ​ម៉ាស៊ីន​ព្រី​ន និង​ស្គែ​ន New L Series
20, Jan 2017 , 3:11 pm        
រូបភាព

​ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៧  ក្រុមហ៊ុន Epson ប្រារព្ធ​ពិធី​អបអរសាទរ​ដល់​ភាពជោគជ័យ ​នៃ​ផលិតផល​ម៉ាក L-Series របស់ខ្លួន ក្នុង​ថ្ងៃ​គម្រប់​ខួប​លើក​ទី ៦ ដែល​ត្រូវបាន​លក់ដាច់​អស់​ដល់​ទៅ ១៥​លាន​គ្រឿង នៅក្នុង​ទ្វីបអាស៊ី​តែមួយគត់​។បច្ចុប្បន្ន ក្រុមហ៊ុន Epson បានប្រកាស​ផែនការ​ចូលមកក្នុង​ទីផ្សារ​កម្ពុជា ដើម្បី​ទាញយក​ប្រយោជន៍​បន្ថែមទៀត តាមរយៈ​ការដាក់​បង្ហាញ​នូវ​ផលិតផល​ម៉ាស៊ីន​ព្រី​ន New L Series ចំនួន ៦ បូករួម​នឹង​ម៉ាស៊ីន​ស្គែ​ន enterprise-level ចំនួន ៤ បន្ថែមទៀត​។ ផលិតផល​ថ្មីៗ​ទាំងនេះ កំណត់​គោលដៅ​អតិថិជន​ទាំង​ក្រុមហ៊ុន​ធុរកិច្ច និង ស្ថាប័ន  រាជរដ្ឋាភិបាល​។​

​លោក Yunyong Muneemongkoltorn ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Epson ប្រទេស​ថៃ បាន​មានប្រសាសន៍ថា​៖ «​ក្រុមហ៊ុន Epson បានចាប់ផ្តើម​ផលិត និង ដាក់​ម៉ាស៊ីន​ព្រី​ន​ម៉ាក L-Series inkjet tank ឲ្យ​ចរាចរ​នៅលើ​ទីផ្សារ​ក្នុង​ឆ្នាំ ២០១០​។ ការលក់​លូតលាស់​យ៉ាង​ឆាប់រហ័ស​ធ្វើ​ឲ្យ​ផលិតផល​ម៉ាក L-Series បន្ត​ចេញលក់​ស៊េរី​ថ្មី​ជា​បន្តបន្ទាប់​ទៀត​។ មកដល់​ថ្ងៃនេះ ក្រុមហ៊ុន​បាន​លក់     ផលិតផល​ម៉ាក L-Series អស់ ១៥ លាន​គ្រឿង​រួចទៅហើយ គិត​ក្នុង​តំបន់​អាស៊ី​តែមួយគត់​។ សម្រាប់​ទីផ្សារ​កម្ពុជា ក៏មាន​ការកើនឡើង​ជា​រៀងរាល់ឆ្នាំ​ដែរ បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន​ព្រី​ន​ធំៗ​ជាច្រើន បាន​វាយលុក​ចូល​ទីផ្សារ​កម្ពុជា​។ បើទោះបីជា​មានការ​ប្រកួត​ប្រជែង​ខ្លាំង​ក៏ដោយ ក៏​ម៉ាក L-Series របស់​ក្រុមហ៊ុន Epson នៅតែ​ពេញនិយម និង​បន្ត​រីករាយ​ជាមួយនឹង​ការលក់​ដែល​នៅតែ​កើនឡើង​។ ការដាក់​បង្ហាញ​ផលិតផល L-Series ថ្មី​នា​ថ្ងៃនេះ បានបង្ហាញ​ឲ្យ​ឃើញថា ក្រុមហ៊ុន Epson មិន​គ្រាន់តែ​នាំមុខគេ​នៅលើ​ទីផ្សារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នាំមុខ​ទាំង​បច្ចេកវិទ្យា​ម៉ាស៊ីន​ព្រី​ន​ប្រភេទ inkjet ផងដែរ​។ ថ្ងៃនេះ​មាន​ដាក់​បង្ហាញ​ផលិតផល​ម៉ាក L-Series ចំនួន ៦ ម៉ូ​ដែល ខ្លះ​ជា​ម៉ូ​ដែល​ថ្មី​សុទ្ធសាធ និង​ខ្លះទៀត​គឺជា​កំណែប្រែ​ពី​ម៉ូ​ដែល​ចាស់​ឲ្យ​កាន់តែ​មានគុណ​សម្បត្តិ​ប្រសើរឡើង​។ បច្ចុប្បន្ន​នៅលើ​ទីផ្សារ​មាន​ម៉ាស៊ីន​ព្រី​ន​ម៉ាក L-Series មាន​ចំនួន ១៦ ម៉ូ​ដែល​ហើយ ដើម្បី​ឆ្លើយតប​ទៅនឹង​គ្រប់​តម្រូវការ​របស់​អតិថិជន​។ ក្នុងនោះ​រួមមាន ម៉ាស៊ីន​ព្រី​ន​ដែលមាន​មុខងារ​ព្រី​ន​តែមួយ​មុខ ម៉ាស៊ីន​ព្រី​ន​ដែលមាន​មុខងារ​ច្រើន ម៉ាស៊ីន​ព្រី​ន​រូបថត និង​ម៉ាស៊ីន​ព្រី​នស​ខ្មៅ សម្រាប់​ឲ្យ​អតិថិជន​ជ្រើសរើស​»​។​



​ម៉ូ​ដែល​ថ្មី​ទាំង​៦ ដែល​ទើប​ដាក់​បង្ហាញ​នេះ គឺជា​ម៉ាស៊ីន​ព្រី​ន​ដែលមាន​មុខងារ​ច្រើន រចនា​ឡើងជា​ពិសេស​សម្រាប់​ស្ថាប័ន​រដ្ឋាភិបាល និង​សហគ្រាស​តូចធំ​ទាំងអស់ មិន​ថា​ជា​ក្រុមហ៊ុន​ទើបតែ​បើក​ថ្មី សហគ្រាស​ធុន​តូច និង​មធ្យម ឬក៏​ស្ថាប័ន​ធុរកិច្ច​ខ្នាត​ធំ​នោះទេ​។ ម៉ូ​ដែល L360, L380, L385 និង L485 គឺជា​កំណែប្រែ​ថ្មី​ពី​ម៉ូ​ដែល​ចាស់​ដែលមាន​ល្បឿន​ព្រី​ន​លឿន​ជាង​មុន​ដល់​ទៅ ៣០ ភាគរយ​។ ចំណែក L605 និង L1455 គឺជា​ម៉ូ​ដែល​ថ្មី​សុទ្ធសាធ​។ ម៉ូ​ដែល​ទាំងអស់នេះ​មានការ​ធានា​រយៈពេល​ពី​រ​ឆ្នាំ ទាំង​គ្រឿងបន្លាស់ និង​សេវាកម្ម ឬ​អាស្រ័យ​លើ​ស្ថានភាព​ម៉ាស៊ីន​ព្រី​ន​។ ការផ្តល់ជូន​នេះ មាន​ភាពល្អប្រសើរ​ជាង​ដៃគូ​ប្រកួតប្រជែង​ជាច្រើន​។ បច្ចុប្បន្ននេះ មានតែ​ក្រុមហ៊ុន Epson ប៉ុណ្ណោះ ដែល​ផ្តល់​ការធានា​លើ​ម៉ាស៊ីន​ព្រី​ន​គ្រប់ផ្នែក​ទាំងអស់ រួមទាំង Print Heads និង Waste Ink Pads ។​



​លោក Yunyong បាន​បន្តថា​៖ «​ម៉ាស៊ីន​ព្រី​ន L1455 មាន​គុណភាព​ខ្ពស់​ព្រោះ​វា​ជា​ម៉ាស៊ីន​ព្រី​ន​ប្រភេទ ink-tank ដំបូង​បំផុត​របស់​ពិភពលោក​ដែល​អាច​ព្រី​ន​ក្រដាស​ទំហំ A3 បាន​។ ម៉ាស៊ីន​នេះ    បំពាក់​ដោយ Print Head ជាមួយ​ប្រព័ន្ធ Precision Core ដែល​អាច​ព្រី​ន​ក្រដាស​ខ្នាត​ធំ ក្នុង​ល្បឿន​លឿន​។ ជាងនេះទៅទៀត មុខងារ​របស់​វា​ស័ក្តិសម​បំផុត​សម្រាប់​ស្ថាប័ន​ធុរកិច្ច​នានា​។ ជាក់ស្តែង វា​អាច​ព្រី​ន​បាន​ទាំងសងខាង​ដោយ​ស្វ័យប្រវត្តិ​។ មិនតែប៉ុណ្ណោះ វា​អាច​បញ្ជា​បាន​តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ឥត​ខ្សែ Wi-Fi និង Wi-Fi Direct ។ អ្នកប្រើប្រាស់​អាច​ភ្ជាប់ L1455 ជាមួយ​ឧបករណ៍ ៤     ផ្សេងៗ​ទៀត​ក្នុងពេល​តែមួយ​។ កាន់តែ​ពិសេស​ទៀត​នោះ L1455 ប្រើ​ទឹក​ថ្នាំ pigment ដែល​ស័ក្តិសម​បំផុត​សម្រាប់​ការ​ព្រី​ន​ដែលមាន​គុណភាព​ខ្ពស់​»​។​

​ថ្ងៃនេះ ក្រុមហ៊ុន Epson ក៏បាន​ដាក់​បង្ហាញ​ម៉ាស៊ីន​ស្គែ​ន​ប្រភេទ enterprise-level ថ្មី​ចំនួន​៤​ផងដែរ​។ DS-360W ជា​ម៉ាស៊ីន​ស្គែ​ន​ចល័ត និង​ដំណើរការ​ដោយ​ប្រព័ន្ធ Wi-Fi ។ ចំណែក DS-530 និង DS-570W ក្នុង​មួយថ្ងៃ​អាច​ស្គែ​ន​បាន​រហូតដល់ ៤០០០ សន្លឹក​ក្រដាស A4 ។ លើសពីនេះទៅទៀត ម៉ាស៊ីន​ទាំងនេះ​អាច​វាស់​ប្រវែង​ឯកសារ​ដើម​បាន​ទៀតផង ដើម្បី​បង្ការ​បញ្ហា​ទំព័រ​ជាន់គ្នា​។ Flatbed Dock គឺជា​ជម្រើស​សម្រាប់​អ្នកប្រើប្រាស់​ដែល​ចង់​ស្គែ​ន​បាន​ច្បាស់​ម៉ដ្ឋ​ល្អ​។ DS-1630 ជា​ម៉ូ​ដែល​ថ្មី​ដែល​អាច​ស្គែ​ន និង​ផ្ញើ​ឯកសារ​ទៅកាន់​អ្នក​ប្រើ​ច្រើន​នាក់​តាម​បណ្តាញ​ក្នុងពេល​តែមួយ​។ ម៉ាស៊ីន​ស្គែ​ន​ថ្មី​ទាំង​បួន​នេះ គឺជា​កំណែប្រែ​ថ្មី​។ តាមរយៈ​កំណែប្រែ​ថ្មី​នេះ ធ្វើ​ឲ្យ​ម៉ាស៊ីន​ស្គែ​ន​ទាំងនេះ​មាន​សមត្ថភាព​កាន់តែ​ល្អប្រសើរ មាន​មុខងារ​ច្រើន និង​ស្គែ​ន​បាន​លឿន​ជាង​មុន​។ ជាការ​ពិតណាស់ ល្បឿន​ស្គែ​ន គឺ​លឿន​ជាង​មុន​រហូតដល់ ៣៥ ភាគរយ​ឯនោះ​។​

​លោក Yunyong បាន​ថ្លែង​ទៀតថា​៖ «​តាមរយៈ​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​យ៉ាង​មាន​ស្ថិរភាព 

​ក្រុមហ៊ុន Epson បាន​ផ្គត់ផ្គង់​ម៉ាស៊ីន​ស្គែ​ន​ជាច្រើន​នៅលើ​ផ្សារ​ក្នុងតម្លៃ​សមរម្យ​។ ម៉ាស៊ីន​ស្គែ​ន​របស់​ក្រុមហ៊ុន Epson សុទ្ធតែ​មានការ​ប្រកួត​ប្រជែង ដោយមាន​អតិថិជន​មកពី​ស្ថាប័ន​រាជរដ្ឋាភិបាល សហគ្រាស​ខ្នាត​ធំ ធនាគារ មន្ទីរពេទ្យ ក្រុមហ៊ុន​ធានារ៉ាប់រង សាលារៀន និង​អ្នកផ្គត់ផ្គង់​សេវាកម្ម   ស្គែ​ន​។​»

​លោក​បន្ថែមថា​៖ «​បច្ចុប្បន្ន កម្ពុជា​គឺជា​ទីផ្សារ​ដ៏​ធំ​មួយ​របស់​ក្រុមហ៊ុន Epson ។ នេះ​ដោយសារតែ​សេដ្ឋកិច្ចកម្ពុជា​មានការ​រីកចម្រើន​ផងដែរ​។ ផលិតផល​ក្នុងស្រុក​សរុប​របស់​ក​ម្ពុ​ជា បាន​កើនឡើង​ជាង​ប្រាំពីរ​ភាគរយ​ជា​រៀងរាល់ឆ្នាំ ចាប់តាំងពី​ឆ្នាំ ២០១១ មក ដែល​សម្រេចបាន​នូវ​អត្រាកំណើន​ខ្ពស់បំផុត​ទី​ពីរ នៅក្នុង​តំបន់​។ វិនិយោគិន​បរទេស​នាំគ្នា​សម្រុក​មកកាន់​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​វិស័យ​ធុរកិច្ច​ថ្មីៗ​ជាច្រើន​បាន​រីកដុះដាល​ដូច​ផ្សិត​នៅក្នុង​ទីក្រុង​។ ជា​លទ្ធផល ការវិនិយោគ​

​វិស័យ​ព័ត៌មានវិទ្យា​ក្នុងប្រទេស​កម្ពុជា​បាន​កើនឡើង ដែល​ផ្តល់ឱកាស​ឲ្យ​ក្រុមហ៊ុន Epson បាន​ពង្រីក​វិសាលភាព​ពាណិជ្ជកម្ម​របស់​ខ្លួន​កាន់តែ​ធំ​ជាង​មុន​»​។​

​លោក Yunyong បាន​សន្និដ្ឋាន​ដូច្នេះ​ទៀតថា​៖ «​ក្រុមហ៊ុន Epson គ្រោង​នឹង​បន្ត​នាំមក​នូវ​ផលិតផល​ប្រកបដោយ​ភាព​ច្នៃប្រឌិត មកកាន់​ប្រទេស កម្ពុជា ដើម្បី​ជ្រៀតចូល​កាន់តែ​ជ្រៅ​មក​ក្នុង​ទីផ្សារ​នេះ​។ ការ​ដាក់លក់​ផលិតផល​កាន់តែច្រើន មានន័យថា អតិថិជន​ក៏​នឹងមាន​ជម្រើស​កាន់តែច្រើន​ដែរ​។ លើសពីនេះទៅទៀត ក្រុមហ៊ុន Epson នឹង​ពង្រឹង​ម៉ាក​យីហោ ព្រមទាំង​ជំរុញ​និរន្តរភាព​របស់ខ្លួន តាមរយៈ​ការធ្វើ​យុទ្ធនាការ​ទំនាក់ទំនង​ទីផ្សារ​ការធានា និង សេវាកម្ម​បន្ទាប់ពី​ការលក់​យ៉ាង​ល្អឥតខ្ចោះ​។ យើង​មាន​ដៃគូ​ឆ្នើមៗ​ជាច្រើន​នៅ​កម្ពុជា​ដូចជា​៖ ក្រុមហ៊ុន ឌី​ស្ទី​បៃ​ត៍ (Distybyte) មជ្ឈមណ្ឌល​កុំព្យូទ័រ PTC និង ឆាយ​ហុក កុំព្យូទ័រ​។ ដូច្នេះ​អតិថិជន​អាច​អស់​កង្វល់ ចំពោះ​ការធានា​លើ​គុណភាព​ផលិតផល​របស់​យើង​។ វា​គឺជា​ការចំណាយ​ប្រកបដោយ​ប្រសិទ្ធភាព ក្នុងការ​វិនិយោគ ជាមួយ​ផលិតផល​របស់​ក្រុមហ៊ុន Epson » ។



( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com