ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អត្ថប្រយោជន៍​ចំពោះ​សុខភាព នៃ​ការ​ញ៉ាំ​ទឹកអំពៅ​
17, Aug 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ទឹក​ដែល​ចម្រាញ​ចេញពី​អំពៅ ត្រូវបាន​គេ​ចាត់ទុកថា​ជា​ភេសជ្ជៈ​ផ្តល់​សុខភាព​។ បើសិនជា​អ្នក​ធ្លាប់​ធ្វើការ​ក្រោម​កម្តៅថ្ងៃ​ពេញ​មួយថ្ងៃ និង​បាន​ញ៉ាំ​ទឹកអំពៅ​មួយ​កែវ​ទៀត​នោះ អ្នក​ទំនងជា​ដឹងថា អារម្មណ៍​ពិតជា​ស្រស់ស្រាយ​ប៉ុណ្ណា​ហើយ​។



​ខាងក្រោម​នេះ​គឺជា​មូលហេតុ ដែល​អ្នក​មិនគួរ​បោះបង់​ការ​ញ៉ាំ​ទឹកអំពៅ​ឡើយ​៖

ជាតិ​ស្ករ​ក្នុង​ទឹកអំពៅ​ងាយស្រួល​ដល់​ការ​រាងកាយ​បឺត​ស្រូបយក​ទៅប្រើ​ប្រាស់ ជាពិសេស​ពេល​រាងកាយ​កង្វះ​ជាតិ​ស្ករ ឬ​ខ្សោះ​ជាតិ​ទឹក​។​
អង់​ទី​អុកស៊ីដ​ង់​ដែលមាន​ក្នុង​ទឹកអំពៅ​នឹង​ជួយ​កំចាត់​រ៉ាឌីកាល​សេរី ដើម្បី​ប្រឆាំងនឹង​ភាព​លឿង​របស់​ស្បែក ជំងឺថ្លើម និង​បង្ការ​ជំងឺមហារីក​
ទឹកអំពៅ​ក៏មាន​ជាតិ​ដែក​ក្នុងនោះដែរ ដូច្នេះ​វា​នឹង​ល្អ​សម្រាប់​អ្នកជំងឺ​កង្វះ​គ្រាប់​ឈាមក្រហម​ដែល​ខ្វះ​ជាតិ​ដែក​
ទឹកអំពៅ​អាច​ប្រើ​ជា​ភេសជ្ជៈ​សម្រាប់​អ្នក​ហាត់​កីឡា​យ៉ាង​ល្អ​បំផុត​ព្រោះតែ​វា​សម្បូរ​ទៅដោយ​អេ​ឡិច​ត្រូ​លីត្រ​៕

​ត្រួតពិនិត្យ​ដោយ  www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com