កីឡាអន្តរជាតិ
អន្តរជាតិ
Tuchel ឡើងដឹកនាំ Chelsea ជំនួស Lampard
25, Jan 2021 , 7:27 pm        
រូបភាព
ក្លិបតោខៀវ Chelsea បានបញ្ចប់លោក Frank Lampard ពីតំណែងអ្នកចាត់ការទូទៅហើយ ក្រោយដឹកនាំរយៈពេល ១៨ ខែ។ លោក Thomas Tuchel អតីតគ្រូ Paris Saint-Germain ឡើងទៅជំនួសតំណែងនេះវិញ។ នេះបើតាមសេចក្តីប្រកាសរបស់ក្លិប Chelsea តាមរយៈវេបសាយផ្ទាល់នៅល្ងាចថ្ងៃទី២៥ ខែមករា​ នេះ។



អ្នកចាត់ការវ័យ ៤២ ឆ្នាំធ្វើមិនបានល្អនោះទេ ដោយដឹកនាំតោខៀវទទួលបានចំណាត់ថ្នាក់ទី៩ ក្នុងតារាងពិន្ទុ Premier League ក្រោយប្រកួត១៩លើក។ Chelsea បរាជ័យជាបន្តបន្ទាប់ក្នុងលីគ ក្នុងនោះចាញ់ Leicester City ២-០ កាលពីសប្តាហ៍មុន។

៥ប្រកួតចុងក្រោយរបស់ Chelsea ឈ្នះមួយលើកប៉ុណ្ណោះ នាជំនួបពានរង្វាន់ FA Cup ជុំទី៤ ដោយទទួលជ័យជម្នះលើ Luton ៣-១ នៅរាត្រីថ្ងៃទី២៤ ខែមករា។

Lampard ត្រូវបានក្លិបដែលមានមហាសេដ្ឋី Roman Abramovich ជាម្ចាស់ តែងតាំងជាអ្នកចាត់ការកាលពីខែកក្កដា ឆ្នាំ ២០១៩ ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំ ដោយជំនួសលោក Maurizio Sarri។ អតីតខ្សែបម្រើឆ្នើមរបស់ Chelsea និងអង់គ្លេសរូបនេះ មិនអាចជួយក្រុមឲ្យលេចធ្លោ ឲ្យស្របតាមការចំណាយលើការទិញកីឡាករចូលដ៏ច្រើនសន្ធឹកឡើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com