ជាតិ
លទ្ធផលជំរឿន៖ កម្ពុជាមាន​ពលរដ្ឋជាង១៥លាននាក់ ដោយស្រីច្រើនជាងប្រុស
26, Jan 2021 , 9:57 am        
រូបភាព
ដោយ: ថ្មីៗ
កម្ពុជាមាន​ពលរដ្ឋជាង​១៥.៥៥លាននាក់ ក្នុងនោះ​បុរសមាន​ជាង៧.៥៧លាននាក់ និង​ស្ត្រី​ជិត៨លាននាក់។ នេះ​បើតាម​លទ្ធផលជំរឿនទូទៅប្រជាជន​នៅ​កម្ពុជា​ឆ្នាំ​២០១៩ ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួងផែនការ នា​ព្រឹក​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។



ក្នុងចំណោម​ពលរដ្ឋជាង១៥.៥៥លាននាក់ ទីប្រជុំជន​មាន​ជាង៦.១៣លាននាក់ (ប្រុសជិត៣លាន ស្រីជាង៣.១៤លាន) និងជនបទ ជាង៩.៤១លាននាក់ (ប្រុសជាង​៤.៥៧លាន និងស្រីជាង៤.៨៣លាន)។ ចំនួន​គ្រួសារសរុបមានជាង៣.៥៥លានគ្រួសារ ដោយស្ត្រី​២៥.៦ភាគរយជាមេគ្រួសារ។

ដង់ស៊ីតេប្រជាជន​ក្នុងមួយគីឡូម៉ែត្រការ៉េ ​ជាទូទៅ​មាន​៨៧នាក់ តែបើគិតទីប្រជុំជន​មាន៨៧៤នាក់ និងទីជនបទមាន​៥៥នាក់។

ប្រជាជនអាយុពី​០ ទៅ១៤​ឆ្នាំ មាន២៩.៤ភាគរយ អាយុពី១៥ទៅ​៥៩ឆ្នាំ មាន​៦១.៧ភាគរយ និងចាប់ពី៦០ឆ្នាំឡើងទៅមាន​៨.៩ភាគរយ៕



© រក្សាសិទ្ធិដោយ thmeythmey.com