ពីនេះ ពីនោះ
សុខភាព
លំ​ហាត់ប្រាណ​ប្រចាំថ្ងៃ​បន្ថយ​ហានិភ័យ​មហារីក​សុដន់​
27, Jan 2021 , 6:59 pm        
រូបភាព
​ការស្រាវជ្រាវ​ថ្មី​បាន​បង្ហាញថា ការធ្វើ​លំ​ហាត់ប្រាណ​ច្រើនជាង​មួយ​ម៉ោង​ជា​រៀងរាល់ថ្ងៃ​អាច​បន្ថយ​ហានិភ័យ​នៃ​ការកើត​ជំងឺមហារីក​សុដន់​លើ​ស្ត្រី​។​



 
​ទោះបីជា​ប្រភេទ​នៃ​ដុំ​សាច់​ដែល​ស្ត្រី​មាន​ឥទ្ធិពល​ទៅលើ​ការធ្វើ​លំ​ហាត់ប្រាណ​ប៉ុណ្ណា​ដែល​អាចជួយ​, ការស្រាវជ្រាវ​៣៧​បាន​រកឃើញថា ការធ្វើ​លំ​ហាត់ប្រាណ​ជា​ទៀងទាត់​គឺមាន​ប្រយោជន៍ ចំពោះ​ស្ត្រី គ្រប់​វ័យ និង​ទំហំ​ទាំងអស់​។​
 
​ម៉ា​ធូ ប៊ូ​នី​ញ៉ូ​ល (Matheiu Boniol) បាន​និយាយថា នេះ​គឺជា​ការស្រាវជ្រាវ ទាំងអស់​ដែល បាន មើល​ពី​ទំនាក់ទំនង​រវាង​ការធ្វើ​លំ​ហាត់ប្រាណ និង​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​ដែល​ត្រូវបាន ពិនិត្យ ដូចនេះ​យើង​ជឿជាក់ថា លទ្ធផល​នៃ​ការវិភាគ​របស់​យើង​គឺមាន​លទ្ធផល​មួយ​ត្រឹមត្រូវ​។​
 
​អ្នកស្រាវជ្រាវ​បាន​វិភាគ​លើ​ការស្រាវជ្រាវ​ដែល​ទាក់ទង​ទៅលើ​ស្ត្រី​ជាង​៤​លាន​នាក់​។ នៅពេលដែល បាន​ប្រៀបធៀប​ជាមួយនឹង​ស្ត្រី​ដែល​បានធ្វើ​លំ​ហាត់ប្រាណ​នោះ​, អ្នក​ដែល​ធ្វើ​លំ​ហាត់ប្រាណ ច្រើន បំផុត បាន​ថយចុះ​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​របស់​ពួកគេ​ដល់​ទៅ​១២%​។​
 
​ការស្រាវជ្រាវ​បានលើកឡើង​ថា លំ​ហាត់ប្រាណ​បាន​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​ចំពោះ ស្ត្រី បើ​មិន​មើល​ពី​អាយុ និង​ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​ខ្លួន​របស់​ពួកគេ​។ អ្នកស្រាវជ្រាវ​បាន​សរុប​ថា អត្ថប្រយោជន៍ នៃ​ការធ្វើ​លំ​ហាត់ប្រាណ​មិន​ត្រូវបាន​បង្កឡើង​ដោយ​ការ​ស្រក​ទម្ងន់​តែមួយ​មុខ ឬ​ការធ្វើ​លំ​ហាត់ប្រាណ នៅ​អាយុ​ក្មេង​នោះទេ​។​
 
 
​វេជ្ជបណ្ឌិត ហី​ឡា​រី ដុប​សាន់ (Hilary Dobson) បាន​និយាយថា ការស្រាវជ្រាវ​ទាំងនេះ គឺ សំខាន់ សម្រាប់​គ្រប់​ស្ត្រី​ទាំងអស់​។ ខណៈពេលដែល​ច​លន​ការ​នៃ​ប្រសិទ្ធភាព​នៃ​ការធ្វើ​លំ​ហាត់ ប្រាណ​នៅតែ​មិនទាន់​ច្បាស់​, ការវិភាគ​បាន​ផ្តល់អោយ​ស្ត្រី​នូវ​ការ​ជម្រុញ​យ៉ាងពិត​ប្រាកដ​ដើម្បី បង្កើន​ការធ្វើ​លំ​ហាត់ប្រាណ​។​

​ការធ្វើ​លំ​ហាត់ប្រាណ​បាន​សម្គាល់​ឃើញថា ការធ្វើ​លំ​ហាត់ប្រាណ​ត្រូវបាន​គេ​ស្គាល់​ថា​ជួយ ការពារ​ប្រឆាំងនឹង​ទម្រង់​នៃ​ជំងឺមហារីក​ដទៃទៀត និង​ជំងឺ​បេះដូង​ផងដែរ​។​
 
​បន្ថែម​ពីលើ​ជំងឺមហារីក ដែល​រួមមាន​ប្រភេទ​នៃ​ការ​កាច​សាហាវ​នៃ​ជំងឺមហារីក​, អាច​ត្រូវបាន​ការពារ ដោយ​ការធ្វើ​លំ​ហាត់ប្រាណ​នោះ គួរតែ​លើកទឹកចិត្ត​អោយ​អភិវឌ្ឍ​ទីក្រុង​ដែល​ជម្រុញ​អោយ​ជិះ​កង់ និង​ដើរ​អោយបាន​ច្រើន​, បង្កើត និង​ជម្រុញ​អោយធ្វើ​លំ​ហាត់ប្រាណ​អោយបាន​ច្រើន​។​
 
Boniol បាន​និយាយថា វា​មាន​តម្លៃថោក​, យុទ្ធសាស្ត្រ​សាមញ្ញ​ដើម្បី​បន្ថយ​ហានិភ័យ​នៃ​ជំងឺ ដែល មានតម្លៃ​ថ្លៃ​ទៅវិញ ទាំង​ការថែទាំ​សុខភាព និង​ទៅ​អ្នកជំងឺ និង​គ្រួសារ​របស់​អ្នកជំងឺ​។​
 
​ការស្រាវជ្រាវ​បាន​សម្គាល់​ឃើញថា ការព្យាបាល​ដោយ​អរ​ម៉ូ​ន​ឆ្លើយតប​ទៅនឹង​ប្រសិទ្ធភាព នៃ​ការធ្វើ លំ​ហាត់ប្រាណ​។ ពួកគេ​បានចង្អុលបង្ហាញ​ថា ការកើនឡើង​ចំនួន​នៃ​ស្ត្រី​នឹង​នៅតែ​ទទួលបាន ប្រយោជន៍​ពី​ការធ្វើ​លំ​ហាត់ប្រាណ​បន្ថែម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com