អន្តរជាតិ
ចិន ផ្ដល់​ម៉ាស់ ដែលមាន​តម្លៃ​ជាង​៧០​ម៉ឺន​ដុល្លារ ដល់​កម្ពុជា​
29, Jan 2021 , 2:04 pm        
រូបភាព
រូបពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
រូបពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
​ភ្នំពេញ​៖ ចិន ផ្ដល់​ម៉ាស​ជាង​១​លាន​ម៉ាស់ ដែលមាន​តម្លៃ​៧១៥,២០៨ ដុល្លារ​អាមេរិក ដល់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ។



​ក្រសួងការបរទេស បាន​បញ្ជាក់ថា ម៉ាស​ដែល​ភាគី​ចិន​ប្រគល់​មក​កម្ពុជា ចំនួន​១ ,៤៣២ ,៥០០ ម៉ាស់​។ ក្នុងនោះ រួមមាន Protective Mask ចំនួន ៤៥០.០០០​ម៉ាស់​, Surgical Mask ចំនួន ៩០០.០០០​ម៉ាស់ និង Single-use Medical Face Mask ចំនួន ៨២.៥០០ ម៉ាស់​។​
 
«​កាយវិការ​នេះ​គឺជា​ការចូលរួមចំណែក​ជាមួយ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ក្នុងការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​ចិន ដែល​បាន​នឹង​កំពុង​រីកចំរើន​លើ​គ្រប់​វិស័យ »​។ នេះ​ជាការ​លើកឡើង​របស់​ក្រសួងការបរទេស ដែលបានបញ្ជាក់ថា ក្រុមហ៊ុន Baoji Taidakang Medical Technology Co.,Ltd ជាអ្នកផ្តល់​អំណោយ​ម៉ាស់នេះ។​
 
​គួរ​បញ្ជាក់ថា ចាប់តាំងពី​ផ្ទុះ​កូ​វីដ​-១៩​មក ភាគី​ចិន តែងតែ​ផ្ដល់ជំនួយ​ជា​ម៉ាស់ និង​សម្ភារៈ​បរិក្ខា​ជា​បន្ត​បន្ទាប់មក​កម្ពុជា​។ មិនតែប៉ុណ្ណោះ​ចិន ក៏បាន​សន្យា​វ៉ាក់សាំង​១​លាន​ដូ​ស សម្រាប់​ការពារ​ប្រជាជន​កម្ពុជា​ផងដែរ​។ បើតាម​គម្រោង​នោះ ចិន នឹង​ផ្ដល់​វ៉ាក់សាំង​កូ​វីដ​-១៩ ចំនួន​៣០​ម៉ឺន​ដូ​ស មក​កម្ពុជា​សិន នៅ​ខែកុម្ភៈ​៕








 

Tag:
 ម៉ាស់​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com