ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
«ថេរ» «ស្ថិរ» និង «ថិរ» មានន័យដូចគ្នា 
×![]()
«ថេរ,ស្ថិរ និង ថិរ» ជាពាក្យដែលសរសេរខុសគ្នា តែអត្ថន័យវិញ គឺដូចគ្នា។ នេះបើយោងតាម វចនានុក្រមខ្មែររបស់សម្តេច ជួន ណាត។
«ថេរ ស្ថិរ និង ថិរ» មានន័យថា ឋិតនៅបានយូរ, មាំមួន, ខ្ជាប់ខ្ជួន, រឹងប៉ឹង។
វចនានុក្រមសម្តេច ជួន ណាត បានបញ្ជាក់ថា ពាក្យ «ថេរ» សម្រាប់ប្រើជាមួយពាក្យ «ឋិត» បានជា «ឋិតថេរ» មានន័យថា តាំងនៅមាំ យឺនយូរ។
សម្រាប់ពាក្យ «ស្ថិរ» និង «ថិរ» ប្រើពីមុខពាក្យដទៃ ដូចជា ស្ថិរកម្ម (ការឋិតថេរ), ស្ថិរចិត្ត (ចិត្តរឹងប៉ឹង), ស្ថិរភាព (ភាពឋិតថេរ), ស្ថិរប្រាជ្ញា (ប្រាជ្ញាខ្ជាប់ខ្លួន), ថិរភាព (ភាពដែលឋិតថេរ)៕
Tag:
ពន្យល់ពាក្យ
ថេរ
ស្ថិរ
ថិរ
© រក្សាសិទ្ធិដោយ thmeythmey.com