ជាតិ
រថយន្ត
ទោះត្រូវជួសជុលច្រើន តែលោក សំអាត មានមោទកភាពព្រោះទិញបានឡានបុរាណដែលមានតែមួយគ្រឿងគត់នៅកម្ពុជា 
×![]()
សៀមរាប៖ លោក អ៊ឹង សំអាត ជាម្ចាស់រថយន្តបុរាណៗជាច្រើនគ្រឿង និងមានម៉ាកខុសៗគ្នា។ ក្នុងចំណោមរថយន្តបុរាណ ដែលលោក សំអាត ប្រមូលទិញបាន មានឡានបារាំងម៉ាក PEUGEOT (ពើហ្សូ) ម៉ូឌែល 203 ពណ៌ខ្មៅមួយគ្រឿង ផលិតឆ្នាំ១៩៥៤ ដែលត្រូវបាននាំចូលសម័យបច្ចុប្បន្ននេះ ដើម្បីថតរឿងភាពយន្ដ។ លោក អ៊ឹង សំអាត ដែលជាម្ចាស់សណ្ឋាគារ Héritage និងផ្ទះខ្មែរនៅទីក្រុងសៀមរាបរូបនេះ បានជួសជុលរថយន្ដនេះ បានច្រើនហើយ ប៉ុន្តែគាត់មិនទាន់បានធ្វើកង់ ដែលបំពាក់សំបកម៉ាក ANGKOR WAT ទេ។ តាមលោក សំអាត ឡានពណ៌ខ្មៅម៉ាក PEUGEOT ម៉ូឌែល 203 ផលិតឆ្នាំ១៩៥៤នេះ គឺមានតែមួយគ្រឿងគត់នៅកម្ពុជា ហើយលោកមានមោទកភាពដែលបានក្លាយជាម្ចាស់ឡានបុរាណមួយគ្រឿងនេះ។
សូមអញ្ជើញលោកអ្នក ទស្សនាកិច្ចសម្ភាសរវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក អ៊ឹង សំអាត ដូចតទៅ៖
ឡាន PEUGEOT 203 ត្រូវបានផលិតចំនួន ៦៩៩, ៨៦៣គ្រឿង ពីឆ្នាំ១៩៤៨ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ១៩៦០ នៅក្នុងរោងចក្រមួយស្ថិតនៅទីក្រុង Sochaux ប្រទេសបារាំង។ ម៉ាស៊ីនមានកម្លាំង ១២៩០CC ដែលអាចជិះល្បឿនបានដល់ ១២០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។ មានប្រវែង ៤៣៥ សង់ទីម៉ែត្រ ទទឹង ១៦២ សង់ទីម៉ែត្រ និងកម្ពស់ ១៥៦ សង់ទីម៉ែត្រ។ ម៉ាកសញ្ញាតោ ត្រូវបានបង្កើតនៅប្រទេសបារាំង នៅឆ្នាំ១៨១០ កាលពីមិនទាន់មានរថយន្ដនៅឡើយ។ ពេលនោះ ក្រុមហ៊ុន PEUGEOT ផលិតវត្ថុផ្សេងៗធ្វើពីដែក ហើយចាប់ផ្ដើមផលិតរថយន្ដនៅឆ្នាំ១៨៨៦។ PEUGEOT គឺជាក្រុមហ៊ុនដែលផលិតរថយន្ដចាស់ជាងគេ ក្នុងលោក៕





Tag:
អ៊ឹង សំអាត
ឡាន
រថយន្ត
យានយន្ត
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com