ជាតិ
ព្រះមហាក្សត្រ ដាក់ឧត្តមសេនីយ៍៤៣រូប ឲ្យចូលនិវត្ត
×
ដោយ៖ ហុង ស្រីណា
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ដាក់នាយនរគបាលថ្នាក់ឧត្តមសេនីយ៍៤៣រូប នៃក្របខ័ណ្ឌមន្ត្រីនរគបាលជាតិកម្ពុជា ឲ្យចូលនិវត្ត តាមការក្រាបបង្គំទូលថ្វាយរបស់នាយករដ្ឋមន្ត្រី។ បើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នាយនរគបាលថ្នាក់ឧត្តមសេនីយ៍ទាំង៤៣ រូបនោះ រួមមាន ឧត្តមសេនីយ៍ឯក៤រូប ឧត្តមសេនីយ៍ទោ២៤នាក់ និង ឧត្តមសេនីយ៍ត្រី១៥នាក់។
Tag:
ព្រះរាជក្រឹត្យ
ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com