ជាតិ
ពីនេះ ពីនោះ
«បំប្លែង»មានន័យខុសពី«បន្លែង»និង«ប្រលែង»ដូចម្តេច? 
×![]()
«បំប្លែង»,«បន្លែង» និង«ប្រលែង» ជាពាក្យមានន័យខុសគ្នា ។
វចនានុក្រមសម្តេចព្រះសង្ឃជួន ណាត បានបញ្ជាក់ពាក្យ«បំប្លែង»មានន័យថា ធ្វើឱ្យប្លែង គឺធ្វើឱ្យប្រែចាកភេទ ចាកភាព ចាកទំនងដើម។ ឧទាហរណ៍៖ បំប្លែងទូកអុំឱ្យមកជាទូកចែវ។
ចំពោះពាក្យ«បន្លែង»មានន័យថា ធ្វើឲ្យសប្បាយចិត្តដោយកំដរនឹងល្បែង,កម្សាន្តចិត្តដោយមានល្បែងជាគ្រឿងផ្សំ ឬជាជំនួយផង។ ចំណែកពាក្យ«ប្រលែង» អាចសរសេរជា«ប្រឡែង»ក៏បាន គឺសំដៅលើក្មេងប្រលែងគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com