ពីនេះ ពីនោះ
សុខភាព
មាន​អាកា​រៈ​ឆាប់​ហត់​មែន​ទេ​? រកមើល​មូលហេតុ​នៅទីនេះ​….
02, Aug 2022 , 6:59 am        
រូបភាព
​អាកា​រៈហ​ត់ អាចជា​សញ្ញា​នៃ​ជំងឺ​ណាមួយ​។ អាកា​រៈហ​ត់ អាច​ស្តែងចេញ​ជា​សញ្ញា​ព្រមាន​នៃ​បញ្ហា​ផ្លូវចិត្ត ដែល​អាច​អូសទាញ​អ្នក​ឲ្យ​ប្រឈម​ទៅនឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ​ផងដែរ​។ អាកា​រៈហ​ត់ ដែល​អ្នក​តែងតែ​កើតមាន គឺ​បង្កឡើង​ដោយ​ហេតុផល ២​យ៉ាង​៖

 
១.​ក្នុងករណី​កម្រ​៖ ភាព​ហត់​អាច​បង្ក​មកពី​ស្ថានភាព​ជំងឺ​នៃ​រាងកាយ មួយចំនួន រួមមាន​ជំងឺ​ខ្សោយតម្រងនោម ឬ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត ជំងឺ​ក្រិន​ថ្លើម ឬ​រលាក​ថ្លើម ជំងឺ​ទាក់ទង​សរសៃ​សាច់ដុំ ឬ​ជំងឺ​បណ្តាលមកពី​ការចម្លង​មេរោគ ដូចជា​គ្រុនផ្តាសាយ ជាដើម​។ ករណី​ទាំងនេះ ទាមទារ​ការព្យាបាល​ពី​សំណាក់​វេជ្ជបណ្ឌិត ព្រោះ​ការប្រើប្រាស់​ថ្នាំ​ដោយ​ខ្លួនឯង មិនត្រូវ​បាន​ណែនាំ​នោះទេ​។​
 
២.​ក្នុងករណី​កើតមាន​ញឹកញាប់​រហូតដល់ ៩០% ៖ អាកា​រៈហ​ត់ ហាក់​លេចឡើង​នៅក្នុង​ស្ថានភាព​អាក្រក់​ណា​មួយ ដែល​អ្នក​កំពុងតែ​ប្រឈមមុខ​ទៅនឹង​បញ្ហា​គ្រួសារ អ្នកជិតខាង ឬ​មិត្ត​រួម​ការងារ​ជាដើម​។ អាកា​រៈហ​ត់ ក្នុងស្ថានភាព​បែបនេះ​មាន​លក្ខណៈ​ដូចជា​៖
-​តែង​កើតមានឡើង​នៅពេល​ព្រឹក បង្អាក់​អ្នក​មិនអាច​ងើប​ពី​ដំណេក​បាន​
-​មិនបាន​ធូរស្រាល ទោះបីជា​បាន​សម្រាក​ហើយក៏​ដោយ​
-​អា​ការៈបន្ត​មាន​ភាពប្រែប្រួល​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​
-​ការចងចាំ​ចុះខ្សោយ និង​ពិបាក​ក្នុងការ​ទទួលទាន​អាហារ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com