ពីនេះ ពីនោះ
សុខភាព
ពន្លឺព្រះអាទិត្យ​អាច​ផ្តល់​ផល​ល្អ​ចំពោះ​សម្ពាធ​ឈាម​របស់​អ្នក​
22, Jul 2022 , 10:59 pm        
រូបភាព
​ពន្លឺព្រះអាទិត្យ​ត្រូវបាន​គេ​ដឹងថា​បន្ថយ​សម្ពាធ​ឈាម ប៉ុន្តែ​ឥឡូវ ក្រុម​អ្នកស្រាវជ្រាវ​ជនជាតិ​អង់គ្លេស​បានបង្ហាញ​ថា​ហេតុអ្វី​។​

 
​អ្វីដែល​ពួកគេ​បាន​រកឃើញ គឺថា អុកស៊ីត​នីទ្រិច ដែល​ត្រូវបាន​ស្តុក​ទុក​នៅ​ស្រទាប់​ខាងលើ​នៃ​ស្បែ​កមាន​អំពើ​ទៅនឹង​ពន្លឺព្រះអាទិត្យ ហើយ​បណ្តាលអោយ​សរសៃឈាម​រីក​នៅពេលដែល​អុកស៊ីត​ធ្វើដំណើរ​នៅក្នុង​ចរន្តឈាម​។ បន្ទាប់មក​, វា​បាន​បន្ថយ​សម្ពាធ​ឈាម​។​
 
​ម៉ា​ទីន ហ្វី​លី​ស (Martin Feelisch) ជា​សាស្ត្រាចារ្យ​ខាង​ផ្នែក​វេជ្ជសាស្ត្រ ដែល​មកពី​សាកលវិទ្យាល័យ Southampton បាន​និយាយថា នេះ​គឺជា​ការស្រាវជ្រាវ​ដែល​មិន​ត្រូវបាន​រំពឹងទុក​ដែលថា ស្បែក​មិន​ត្រូវបាន​ចាត់ទុកថា​ត្រូវបាន​ទាក់ទង​ទៅនឹង​ការរក្សា​សម្ពាធ​ឈាម​នោះទេ​។​
 
Feelisch បាន​និយាយថា គាត់​គិតថា ប្រសិនបើ​ការស្រាវជ្រាវ​នេះ​ត្រូវបាន​បញ្ជាក់​នៅក្នុង​ការ​ស្រាវជ្រាវ​ទៅ​ថ្ងៃមុខ ថា​ការប៉ះពាល់​ទៅនឹង​ពន្លឺ​អ៊ុ​ល​ត្រា​វី​យូ​ឡេ អាចជួយ​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​បាន​នោះ​, វា​នឹង​ក្លាយជា​រឿង​ដែល​គួរអោយ​ចាប់អារម្មណ៍​។​
 
Feelisch បាន​បន្តថា ក្នុងចំនោម​អ្នក​ដែលមាន​សម្ពាធ​ឈាម​ធម្មតា​, ឥទ្ធិពល​នៃ​ពន្លឺ​អ៊ុ​ល​ត្រា​វី​យូ​ឡេ​គឺ​គ្រប់គ្រាន់​ក្នុងការ​បន្ថយ​សម្ពាធ​ឈាម​ពី​២ ទៅ​៥​មី​លី​ម៉ែត្រ​បារត​នោះ​។​
 
​គាត់​បាន​និយាយថា នេះ​គឺជា​ឥទ្ធិពល​តិចតួច​។ ប៉ុន្តែ​ប្រសិនបើ​អ្នកមើល​ម្តងទៀត​ពី​ការស្រាវជ្រាវ​នេះ​ក្នុងចំនោម​អ្នក​ដែលមាន​ជំងឺលើសឈាម​, ខ្ញុំ​នឹង​ព្យាករណ៍​ថា អ្នកនឹង​ឃើញ​ពី​ការធ្លាក់ចុះ​បន្ថែម​។​
 
Feelisch បាន​និយាយថា ការចៀសវាង​ពី​ការ​ត្រូវ​ពន្លឺ​ថ្ងៃ ឬ​ការប្រើ​ផលិតផល​ការពារ​ពន្លឺព្រះអាទិត្យ​ដោយសារ​ខ្លាច​ពី​ជំងឺមហារីក​ស្បែក​អាចជា​កត្តា​ហានិភ័យ​ថ្មី​នៃ​ជំងឺ​បេះដូង​។​
 
​ទោះជា​យ៉ាងណាក៏ដោយ​, គាត់​មិនបាន​បង្ហាញថា អ្នក​គួរតែ​ត្រូវ​ពន្លឺ​ថ្ងៃ​ដើម្បី​ទទួលបាន​ក្តី​សង្ឃឹមថានឹង​ថយចុះ​សម្ពាធ​ឈាម​។ អ្វីដែល​គាត់​បាន​ណែនាំ​គឺថា សូម​ចំណាយពេល​ក្នុង​បរិមាណ​មធ្យម​នៃ​ការ​ស្ថិតនៅ​ខាងក្រៅ​ផ្ទះ​។​
 
Feelisch បាន​និយាយថា មនុស្ស​កំពុងតែ​ស្លាប់​ដោយសារ​ជំងឺមហារីក​ស្បែក ហើយ​ពន្លឺព្រះអាទិត្យ​គឺជា​កត្តា​ហានិភ័យ​ដែល​ត្រូវបាន​គេ​ស្គាល់​ដែល​ជម្រុញអោយមាន​ជំងឺមហារីក​ស្បែក​។​
 
Feelisch បាន​បន្តថា ការប៉ះពាល់​ខ្លាំងពេក​ទៅនឹង​ពន្លឺព្រះអាទិត្យ​ផ្តល់នូវ​ហានិភ័យ​ក្នុង​ការវិវត្ត​ទៅជា​ជំងឺមហារីក​ស្បែក ប៉ុន្តែ​ការប៉ះពាល់​តិចពេក​នៃ​ពន្លឺព្រះអាទិត្យ​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ផងដែរ​។ ទោះជា​យ៉ាងណាក៏ដោយ​, គាត់​បាន​និយាយថា មនុស្ស​ជាច្រើន​ស្លាប់​ដោយសារ​ជំងឺ​បេះដូង​ជាង​ជំងឺមហារីក​។​
 
​ការស្រាវជ្រាវ​ត្រូវបាន​ចេញផ្សាយ​នៅក្នុង Journal of Investigative Dermatology​។​
 
​វេជ្ជបណ្ឌិត ហ្គ្រេ​ក ហ្វូ​ណា​រ៉ូ​វ (Gregg Fonarow) ជា​ប្រធាន​ផ្នែក​ជំងឺ​បេះដូង​នៅ​សាកលវិទ្យាល័យ​កាលី​ហ្វ​ញ៉ា បាន​និយាយថា សម្ពាធ​ឈាម​ខ្ពស់​គឺជា​កត្តា​ហានិភ័យ​ចំបង​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​តម្រងនោម បន្ថែម​ទៅលើ​ជំងឺ​បេះដូង​នោះ​។​
 
​កម្រិត​សម្ពាធ​ឈាម​នោះ​គឺ​ខ្ពស់​អំឡុងពេល​រដូវរ​ងា ប៉ុន្តែ​ហេតុផល​ពីក្រោយ​ការសង្កេត​នេះ​មិនទាន់​ត្រូវបាន​គេ​ដឹង​ច្បាស់​នៅឡើយ​នោះទេ​។​
 
Fonarow បាន​និយាយថា ការស្រាវជ្រាវ​ថ្មី​នេះ​បាន​រកឃើញថា ការ​ត្រូវ​ពន្លឺព្រះអាទិត្យ​ទៅនឹង​ស្បែក​អាច​ផ្តល់អោយមាន​ការបញ្ចេញ​នូវ​អ៊ុក​ស៊ីត​នីទ្រិច និង​បាន​បន្ថយ​សម្ពាធ​ឈាម​, ដែល​នេះ​បង្ហាញថា វា​អាច​ដើរតួ​ក្នុងការ​សម្របសម្រួល​ស​ម្ពា​ធ​ឈាម​ផងដែរ​។​
 
​ការស្រាវជ្រាវ​នៅ​ថ្ងៃក្រោយ​គឺ​ចាំបាច់​ដើម្បី​កំណត់​ពី​កម្រិត​ថា​តើ​កម្រិត​ប្រែប្រួល​នៃ​ការប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​ណា​ដែល​ដើរតួ​ក្នុង​ការរក្សា​សម្ពាធ​ឈាម និង​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​នោះ​។​
 
​ចំពោះ​ការស្រាវជ្រាវ​, ក្រុម​របស់ Feelisch បានធ្វើ​ទៅលើ​មនុស្ស​២៤​នាក់​ដែលមាន​សម្ពាធ​ឈាម​ធម្មតា​ប៉ះ​ទៅនឹង​ពន្លឺព្រះអាទិត្យ​ប្រហែលជា​៣០​នាទី​។​
 
​ពួកគេ​បាន​រកឃើញថា ការប៉ះពាល់​នោះ​ធ្វើអោយ​រីក​សរសៃ​ឈា ដែល​បន្ថយ​សម្ពាធ​ឈាម និង​ធ្វើអោយ​ប្រែប្រួល​ដល់​កម្រិត​អ៊ុក​ស៊ីត​នីទ្រិច​នៅក្នុង​ឈាម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com