រថយន្ត
អន្តរជាតិ
AutoX ដំណើរការរថយន្ត RoboTaxis ដែលគ្មានអ្នកបើកដំបូង នៅចិន
01, Feb 2021 , 7:39 pm        
រូបភាព
ដោយ: ធីតា
ក្រុមហ៊ុនបច្ចកវិទ្យាចិន AutoX បានដាក់ដំណើរការរថយន្តដែលគ្មានអ្នកបើកបរជាសាធារណៈលើកដំបូងនៅក្រុង Shenzhen។ អ្នកប្រើប្រាស់សេវាកម្មអាចចុះឈ្មោះតាមកម្មវិធីរបស់ក្រុមហ៊ុន ដោយប្រើកាតឥណទានសមាជិកភាព ដើម្បីរួមដំណើរជាមួយរថយន្ត Chrystler Pacifica និងមនុស្សផ្សេងទៀត។

 
ក្រោយឆ្លងកាត់ការតេស្តសាកល្បងជាច្រើនលើករួចមក AutoX បានក្លាយជាក្រុមហ៊ុនដំបូងបំផុតនៅចិន ដែលផ្តល់សេវាកម្មតាក់ស៊ីគ្មានមនុស្សបើក។ ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ ជ្រើសរើសយកក្រុង Shenzhen សម្រាប់ដំណើរការលើកដំបូងបំផុត។
 
 
អ្នកដំណើរដែលបានចុះឈ្មោះ និងមានបណ្ណឥណទានសមាជិកភាព អាចប្រើប្រាស់ App របស់ Waymo One សម្រាប់ចម្ងល់ផ្សេងៗនៅពេលធ្វើដំណើរ ជាពិសេសការភ្ជាប់ទំនាក់ទំនងជាមួយសេវាជំនួយអតិថិជនដោយផ្ទាល់។
 
AutoX បានបំពាក់បច្ចេកវិទ្យាទំនើបៗនៅលើ RoboTaxis ជាពិសេសប្រព័ន្ធរ៉ាដា LiDAR ដែលអាចដឹងច្បាស់ពីបរិស្ថានជុំវិញនៅពេលរថយន្តធ្វើដំណើរឆ្លងកាត់។ អ្នកប្រើប្រាស់សេវាកម្មទាំងអស់អាចធ្វើដំណើររួមគ្នា អាចផ្ញើឥវ៉ាន់ ឬសម្ភារផ្សេងៗទៅតាមគោលដៅដែលខ្លួនបានកំណត់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com