ជាតិ
រថយន្ត
លោក សុខុម នឹងប្រើឡាន pick up ចំណាស់ជិត៥០ឆ្នាំ ក្នុងវិស័យទេសចរណ៍បើមានតម្រូវការ
×
នៅឆ្នាំ២០១៨ លោក ឡាយ សុខុម បានទិញរថយន្ដម៉ាក TOYOTA ម៉ូឌែល Publica ជំនាន់ទី៣ ប្រភេទ pick up ផលិតឆ្នាំ១៩៧២ មួយគ្រឿង ដែលមានលេខកូដក្រុមហ៊ុន KP39។ អក្សរ P មានន័យថា Publica លេខ 3 មានន័យថាជំនាន់ទី3 និងលេខ 9 មានន័យថាជា ប្រភេទ pick up 1300 ដែលមានកម្លាំងម៉ាស៊ីនត្រឹម ១២៩០ CC។ លោក ឡាយ សុខុម បានប្រាប់សារព័ត៌មានថ្មីៗថា លោកទិញរថយន្តនេះ សម្រាប់តម្រូវការធ្វើដំណើរទីជិតឆ្ងាយនៅក្នុងគ្រួសារ ហើយលោកក៏ប្រើសម្រាប់បម្រើវិស័យទេសចរណ៍ដែរ ប្រសិនបើមានតម្រូវការជួលរថយន្តដែលផលិតជិត៥០ឆ្នាំមុននេះ។
លោក សុខុម អះអាងថា លោកពេញចិត្តរថយន្តចំណាស់មួយគ្រឿងនេះណាស់ ហើយលោកគ្រាន់តែដូរកង់ទាំង៤ និងលាបថ្នាំពណ៌ខៀវប៉ុណ្ណោះ បន្ទាប់ពីលោកបានទិញវាពីយានដ្ឋាន លីម រស្មី នៅក្រុងសៀមរាបដែលគេបានដូរចង្កូតរថយន្តទៅខាងឆ្វេងនោះ។ សូមបញ្ជាក់ថា ឡាន TOYOTA Publica នេះមានពណ៌ដើម ជាពណ៌ពងមាន់។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាកិច្ចសម្ភាសខាងក្រោមនេះ៖ VIDEO
TOYOTA ផលិតម៉ូឌែល Publica ពីឆ្នាំ១៩៦១ រហូតដល់ឆ្នាំ១៩៧៨។ ក្នុងនោះត្រូវបានផលិត Publica ជំនាន់ទី៣ ពីខែមេសា ឆ្នាំ១៩៦៩ ដល់ខែមករា ឆ្នាំ១៩៧៨។ ក្រុមហ៊ុន TOYOTA ត្រូវបានបង្កើតថ្ងៃទី២៨ ខែសីហា ឆ្នាំ១៩៣៧ នៅទីក្រុង តូយ៉ូតា ប្រទេសជប៉ុន៕
Tag:
យានយន្ត
រថយន្ត
ឡាយ សុខុម
© រក្សាសិទ្ធិដោយ thmeythmey.com