កីឡាជាតិ
ជាតិ
ពានសម្តេច ហ៊ុន សែន ថ្នាក់ខេត្តឆ្នាំ២០២១ មានក្រុមមកពី២១ រាជធានី-ខេត្ត ចូលរួម
04, Feb 2021 , 8:59 am        
រូបភាព
ក្រុមខេត្តព្រៃវែងលើកពានរង្វាន់សម្តេច ហ៊ុន សែន​ថ្នាក់ខេត្ត កាលពីឆ្នាំ២០២០។ រូបថត CNCC
ក្រុមខេត្តព្រៃវែងលើកពានរង្វាន់សម្តេច ហ៊ុន សែន​ថ្នាក់ខេត្ត កាលពីឆ្នាំ២០២០។ រូបថត CNCC
ពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត ឆ្នាំ២០២១ មានការចូលរួមប្រកួតប្រជែងចំនួន២១ក្រុម ដែលមកពី២១រាជធានី-ខេត្ត។ ពានថ្នាក់ខេត្តលើកទី១៥នេះ នឹងចាប់ផ្តើមយុទ្ធនាការប្រកួតពីថ្ងៃទី១៦ ខែកុម្ភៈតទៅ ខណៈម្ចាស់ជើងឯកព្រៃវែងមិនមានវត្តមាននៅឆ្នាំនេះឡើយ។



ក្រុមទាំង២១ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះមាន រាជធានីភ្នំពេញ បាត់ដំបង ឧត្តរមានជ័យ កណ្តាល កោះកុង រតនគិរី កំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប ស្វាយរៀង កំពត ព្រះវិហារ តាកែវ ប៉ៃលិន កំពង់ធំ កំពង់ចាម ព្រះសីហនុ ត្បូងឃ្មុំ កំពង់ស្ពឺ បន្ទាយមានជ័យ និងខេត្តកែប។
 
ក្រុមតំណាងខេត្តព្រៃវែងដែលជាម្ចាស់ជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្តកាលពីឆ្នាំ ២០២០ មិនចូលរួមក្នុងការប្រកួតនៅឆ្នាំ២០២១នេះទៀតទេ ដ្បិតពួកគេបានឡើងទៅក្របខណ្ឌលីគកីឡាបាល់ទាត់កំពូលកម្ពុជា Metfone Cambodian League សម្រាប់រដូវកាលនេះ។ 
 
ក្រុមទាំង២១ នឹងត្រូវចែកចេញជា៦ពូល ពី ក ដល់ ច ដោយក្នុងមួយពូលមាន៤ក្រុម និងពូលខ្លះមាន៣ក្រុម។ 
 
ពូល ក៖  ភ្នំពេញ កំពង់ឆ្នាំង តាកែវ និង កំពង់ស្ពឺ
 
ពូល ខ៖ បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន និង បន្ទាយមានជ័យ
 
ពូល គ៖ ឧត្តរមានជ័យ សៀមរាប និង កំពង់ធំ
 
ពូល ឃ៖ កណ្តាល ស្វាយរៀង និង កំពង់ចាម
 
ពូល ង៖ កោះកុង កំពត ព្រះសីហនុ និង កែប
 
ពូល ច៖ រតនគិរី ព្រះវិហារ និង ត្បូងឃ្មុំ៕



 

Tag:
 Hun Sen Cup
© រក្សាសិទ្ធិដោយ thmeythmey.com