ជាតិ
សង្គមជាតិ
លោក​ស៊ុន ចាន់ថុល ៖ «​យើង​ប្រគល់​បណ្ណ​បើកបរ​ឱ្យ​អ្នក​គ្មាន​ចំណេះ​បើកបរ ដូច​សម្លាប់​គេ​អ៊ីចឹង​»
05, Feb 2021 , 8:59 am        
រូបភាព
លោក ស៊ុន ចាន់ថុល​រដ្ឋមន្ត្រី​សាធារណការ និង​ដឹកជញ្ជូន​។ រូបថត​៖ MPWT
លោក ស៊ុន ចាន់ថុល​រដ្ឋមន្ត្រី​សាធារណការ និង​ដឹកជញ្ជូន​។ រូបថត​៖ MPWT
​ភ្នំពេញ​៖«​យើង​ប្រគល់​បណ្ណ​បើកបរ​ឱ្យ​អ្នក​គ្មាន​ចំណេះ​បើកបរ ដូច​ដើម្បី​សម្លាប់​គេ​អ៊ីចឹង​»​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ដោយ បញ្ជា​មន្ត្រី​ជំនាញ​របស់ខ្លួន​ឱ្យ​ពិនិត្យ​និ​តី​វិធី​ឡើងវិញ ឱ្យបាន​ត្រឹមត្រូវ​និង​ម៉ត់ចត់​ក្នុងការ​ផ្តល់​អាជ្ញា​បណ្ណ​បើកបរ ដល់​បុគ្គល​ណាមួយ​។



​សូម​ស្តាប់​ប្រសាសន៍​របស់លោក ស៊ុន ចាន់ថុល​រដ្ឋមន្ត្រី​សាធារណការ និង​ដឹកជញ្ជូន ខាងក្រោម​តទៅ​៖ 




 
​លោក ស៊ុន ចាន់ថុល បាន​សង្កត់ធ្ងន់​ដោយ​ទាមទារ​ឱ្យ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន ត្រូវ​ផ្តល់​បណ្ណ​បើកបរ​ចំពោះតែ​បុគ្គល​ណា​ដែល​ប្រឡង​ជាប់​ទ្រឹស្តី ប្រឡង​ជាប់​ដាក់​ចង្កូត​ត្រឹមត្រូវ​ប៉ុណ្ណោះ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។ បើតាម​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​រូបនេះ ដែល​ថ្លែង​ចេញពី​ពិធី​សម្ពោធ និង​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​បើក​បរ​យានយន្ត​ធុន​ធ្ងន់​នា​ថ្ងៃទី​៤​កុម្ភៈ កម្ពុជា​សព្វថ្ងៃ មាន​មនុស្ស​៥​នាក់​បាន​ស្លាប់ និង​អ្នករបួស​ពី​១២​ទៅ​១៥​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។ 
 
​ការយក​ប្រាក់​ទៅ​ទិញ​បណ្ណ​បើកបរ ឬ​ការផ្តល់​បណ្ណ​បើកបរ​ឱ្យ​អ្នក​ដែល​គ្មាន​ចំណេះ​ផ្នែក​បើកបរ ឱ្យ​អ្នក​គ្មាន​ការរៀនសូត្រ​ត្រឹមត្រូវ​លើ​ផ្នែក​បើកប​រថយន្ត​នេះ  ហើយ​នៅពេល​អ្នក​ទាំងនោះ​បើកបរ​លើផ្លូវ​សាធារណៈ គឺ​អាចមាន​គ្រោះថ្នាក់​ធ្វើឱ្យ​ស្លាប់​ដល់​ខ្លួនឯង​ផង និង​អ្នកដទៃ​ផង​។ លោក ស៊ុន ចាន់ថុល បន្ត​មានប្រសាសន៍​ដូច្នេះ​៖« យើង​មិនអាច​ចេញ​បណ្ណ​បើកបរ​ឱ្យ​អ្នក​ដែល​គ្មាន​បទពិសោធន៍ គ្មាន​បាន​រៀន​បើកបរ​ឡើយ​! ហើយ​ការប្រគល់​បណ្ណ​បើកបរ​ឱ្យ​អ្នក​ទាំងនោះ គឺ​ដូច​ដើម្បី​សម្លាប់​គាត់​អ៊ីចឹង​ឯង​»​។ 
 
 
​ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល ក៏​បញ្ជា​ឱ្យ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន ដក​អាជ្ញា​បណ្ណ​បណ្តុះបណ្តាល​រថយន្ត​ធុន​ធន់​ពី​ក្រុមហ៊ុន​ណា ដែល​មិនបាន​អនុវត្ត​ឬ​មិន​រៀបចំ​ការបណ្តុះបណ្តាល ទៅតាម​ការស្នើសុំ​អាជ្ញា​បណ្ណ​នោះ ក្នុង​ការបើក​អាជីវកម្ម​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com