ជាតិ
សង្គមជាតិ
ពលករខ្មែរ១៨នាក់ ដែលត្រូវបានជួយសង្គ្រោះហើយ នឹងមកដល់កម្ពុជាវិញ នៅថ្ងៃទី៦ កុម្ភៈ
06, Feb 2021 , 2:40 pm        
រូបភាព
ពលករខ្មែរទាំង១៨នាក់ ដែលត្រូវបានស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី ជួយសង្គ្រោះឱ្យត្រឡប់មកកម្ពុជាវិញ (រូបពីហ្វេសប៊ុកស្ថានទូតកម្ពុជា)
ពលករខ្មែរទាំង១៨នាក់ ដែលត្រូវបានស្ថានទូតកម្ពុជាប្រចាំម៉ាឡេស៊ី ជួយសង្គ្រោះឱ្យត្រឡប់មកកម្ពុជាវិញ (រូបពីហ្វេសប៊ុកស្ថានទូតកម្ពុជា)
 
ភ្នំពេញ៖ ពលករខ្មែរ១៨នាក់ ដែលខុសច្បាប់នៅម៉ាឡេស៊ី នឹងមកដល់កម្ពុជា នៅម៉ោងជាង៥ល្ងាច ទី០៦ ខែកុម្ភៈនេះ ។ នេះបើតាមស្ថានទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី។



ពលករខ្មែរទាំង១៨នាក់នេះ ត្រូវបានអាជ្ញាធរម៉ាឡេស៊ីឃាត់ខ្លួន ដោយសារតែពួកគេស្នាក់នៅខុសច្បាប់។ ក្រោយដឹងព័ត៌មាននេះ ស្ថានទូតកម្ពុជា ក៏បានអន្តរាគមន៍ជួយសង្គ្រោះ ដោយសម្របសម្រួលជាមួយអាជ្ញាធរម៉ាឡេស៊ី ដោះស្រាយបញ្ហាពួកគេឱ្យបានត្រឡប់មកកម្ពុជាវិញ។

ស្ថានទូតកម្ពុជា បានបញ្ជាក់ដូច្នេះថា៖«ការវិលត្រឡប់របស់ពលករពលការិនីខាងលើ គឺធ្វើឡើងតាមរយៈកម្មវិធី Undocumented Migrant Recalibration Plan របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី។សូមបញ្ឈប់ការធ្វើចំណាកស្រុកដោយខុសច្បាប់។

បើតាមស្ថានទូតខ្មែរ ពលករទាំងនោះនឹងទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះលេខSQ5008 ។
កាលពីថ្ងៃទី៣ កុម្ភៈ ស្ថានទូតកម្ពុជា ក៏បានជួយសង្គ្រោះពលករខ្មែរ១៧នាក់ដែរ។

ស្ថានទូតកម្ពុជា ក៏បានជួយសង្គ្រោះពលករខ្មែរជាង២០នាក់ហើយ នៅម៉ាឡេស៊ី កាលពីខែមករា កន្លងមក ។ ពលករដែលស្ថានទូតកម្ពុជា អន្តរាគមន៍សង្គ្រោះនេះ ភាគច្រើនជាពលករឆ្លងដែនខុសច្បាប់ ចូលម៉ាឡេស៊ី៕


Tag:
 ពលករ
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com