ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
សំរាមជាង២៧តោន ត្រូវបានអាជ្ញាធរ បារប្រមូលចេញពីស្ទឹងសៀមរាប
06, Feb 2021 ,
9:30 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ រដ្ឋបាលសង្កាត់សៀមរាប ទើបនឹងបញ្ចប់យុទ្ធនាការ បារសំរាមចេញពីស្ទឹងសៀមរាប ដោយប្រមូលសំរាមបានជាង២៧តោន។ សំរាមទាំងនោះ មានប្លាស្ទិក សំបកដប ថង និងកេសស្នោ ជាដើម។ ជាងមួយឆ្នាំមកហើយ ដែលរដ្ឋបាលសង្កាត់សៀមរាប ប្រឹងប្រែងក្នុងការស្ដារសោភណភាពប៉ែកខាងក្រោម នៃស្ទឹងសៀមរាប ដើម្បីកែប្រែ បរិស្ថានឱ្យមានភាពស្រស់ស្អាតឡើង។ លោក ម៉ៃ សាម៉េត ចៅសង្កាត់សៀមរាប ស្នើឱ្យពលរដ្ឋបញ្ឈប់ការចោលសំរាមក្នុងស្ទឹង និងស្រមៃចង់ឃើញទឹកស្ទឹងនេះ ក្លាយជាស្ទឹងស័ក្ដិសិទ្ធិ និងមានការគោរពដូចពីសម័យដើម។
ចាប់ពីចុងខែវិច្ឆិកា ឆ្នាំ២០១៩ មក រដ្ឋបាលសង្កាត់សៀមរាប បានរៀបចំកម្មវិធីបរិស្ថានជាបន្តបន្ទាប់ ក្នុងន័យកែប្រែសោភណភាពស្ទឹងសៀមរាប ឲ្យប្រសើរឡើង។ ក្នុងកម្មវិធីជាផ្លូវការ ដែលសហការជាមួយអង្គការទំពាំងស្នងឫស្សី នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ នៃយុទ្ធនាការបញ្ចប់ការប្រមូលសំរាមក្នុងស្ទឹងនេះ សំរាមប្រមាណជាង២៧តោន ត្រូវបានប្រមូល និងដឹកចេញពីស្ទឹងសៀមរាប។
ចៅសង្កាត់សៀមរាម លោក ម៉ៃ សាម៉េត បានឱ្យដឹងថា គោលបំណងសំខាន់នៃយុទ្ធនាការនេះ គឺដើម្បីបញ្ជៀសភាពកខ្វក់ បញ្ឈប់ឱ្យប្រជាពលរដ្ឋលែងចោលសំរាមក្នុងស្ទឹង។ លោកចៅសង្កាត់ចង់ឃើញប្រជាពលរដ្ឋចេះទុកដាក់សំរាម និងបញ្ឈប់ការចោលសំរាមក្នុងស្ទឹង ដោយងាកមកយល់ដឹងពីបញ្ហាបរិស្ថានឱ្យល្អប្រសើរឡើងវិញ។ តាមផែនការទៅអនាគត ស្ទឹងសៀមរាប នៅប៉ែកខាងក្រោម ចាប់ពីស្អាតផ្លូវក្រវាត់ក្រុងមក នឹងមានការស្ដារឡើងវិញ ដែលគម្រោងនេះ អាចនឹងចាប់ផ្តើមនៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ ដែលនៅពេលនោះតាមបណ្ដោយស្ទឹងនេះ មានសួនច្បារ ជាទីកម្សាន្តមួយសម្រាប់ពលរដ្ឋសង្កាត់សៀមរាបនេះ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សំរាម
ស្ទឹងសៀមរាប
ម៉ៃ សាម៉េត
សង្កាត់សៀមរាប
បរិស្ថាន
ប្លាស្ទិក
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
6 ថ្ងៃ
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
1 សប្តាហ៍
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
5 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
1 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម