COVID-19
ជាតិ
វ៉ាក់សាំង៦០ម៉ឺនដូសរបស់ចិនមកដល់កម្ពុជាហើយ
07, Feb 2021 , 4:19 pm        
រូបភាព
ភ្នំពេញ៖ ចិនបាននាំយកវ៉ាក់សាំងកូវីដ-១៩ ចំនួន៦០ម៉ឺនដូសមកកម្ពុជាហើយ តាមជើងយន្តហោះយោធា Y-20 នៅម៉ោងជាង៤រសៀលថ្ងៃទី៧ កុម្ភៈនេះ ។ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កំពុងនៅព្រលានយន្តហោះ ដើម្បីទទួលយកវ៉ាក់សាំងពីចិនដោយផ្ទាល់។


កម្ពុជា នឹង​ទទួលបាន​វ៉ាក់សាំង​ពី​ចិន​១​លាន​ដូ​ស​។ ប៉ុន្តែ​ចិន​នឹង​ផ្ដល់​វ៉ាក់សាំង​៦០​ម៉ឺន​ដូ​សសិន មក​កម្ពុជា នៅ​ខែកុម្ភៈ​នេះ សម្រាប់​ប្រើប្រាស់​ចាក់​លើ​ប្រជាពលរដ្ឋ​។​
 
​ក្រៅពី​ចិន កម្ពុជា​ក៏​នឹង​ទទួលបាន​វ៉ាក់សាំង​ពី​អូស្ត្រាលី ប្រមាណ​៣​លាន​ដូ​ស​ដែរ តាមរយៈ​ជំនួយ​ជា​ថវិកា​២៨​លាន​ដុល្លារ​អាមេរិក​។ សម្រាប់​វ៉ាក់សាំង​ពី​អូស្ត្រាលី​នេះ គឺ​កម្ពុជា​ចាក់​លើ​ពលរដ្ឋ​១,៥​លាន​នាក់​។​
សូមទស្សនាការផ្សាយផ្ទាល់ដោយកញ្ញា អ៊ូ សុខមាន និងលោក ឆន សុផាត អ្នកសារព័ត៌មានថ្មីៗដូចតទៅ៖

​រីឯ COVAX ក៏​នឹង​ផ្ដល់​វ៉ាក់សាំង​៧​លាន​ដូ​ស ម​កម្ពុជា សម្រាប់​ប្រើប្រាស់​លើ​មនុស្ស​៣,៥​លាន​នាក់​ដែរ នៅក្នុង​អំឡុង​ខែមីនា​។ សម្ដេច ហ៊ុន សែន ក៏បាន​សរសេរ​លិខិតស្នើ​ជំនួយ​វ៉ាក់សាំង​ទៅ​រដ្ឋាភិបាល​ឥណ្ឌា និង​រុស្ស៊ី​រួចហើយ ខណៈ​រដ្ឋាភិបាល​កំពុង​ពិចារណា​លើ​ការទិញ​វ៉ាក់សាំង​ពី​អង់គ្លេស​មួយទៀត​។ វ៉ាក់សាំង​អង់គ្លេស​នេះ តម្លៃ​៤ ឬ​៥​ដុល្លារ​ប៉ុណ្ណោះ ស្របពេល​វ៉ាក់សាំង​ចិន មានតម្លៃ​២០​ដុល្លារ​។​
 
​បើតាម​ការគ្រោងទុក​នេះ កម្ពុជា​នឹង​ទទួលបាន​ជំនួយ​វ៉ាក់សាំង​១១​លាន​ដូ​ស ស្របពេល​កម្ពុជា​ត្រៀម​ទិញ​វ៉ាក់សាំង​២០​លាន​ដូ​ស សម្រាប់​មនុស្ស​១០​លាន​នាក់​។ នេះ​បើតាម​ប្រមុខ​រដ្ឋាភិបាល ដែល​បានប្រកាសថា សម្ដេច​នឹង​ទៅ​ទទួល​វ៉ាក់សាំង​ពី​ចិន​ដោយផ្ទាល់ នៅ​ព្រលានយន្តហោះ​។​

Tag:
 COVID-19
  ការទូត
© រក្សាសិទ្ធិដោយ thmeythmey.com