ជាតិ
សង្គមជាតិ
បង្គា​ចាក់​ចាហួយ​ចំនួន​៦​តោន នាំចូល​ពី​វៀតណាម ត្រូវបាន​អាជ្ញាធរ​រឹបអូស​
08, Feb 2021 , 11:25 am        
រូបភាព
បង្គានាំចូលពីរៀតណាមដែលបានចាក់ចាហ៊ួយ។ រូបថត៖ CCF
បង្គានាំចូលពីរៀតណាមដែលបានចាក់ចាហ៊ួយ។ រូបថត៖ CCF
​ភ្នំពេញ​៖ មន្ដ្រី​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​» រឹបអូស​បង្គា​ក្លាសេ​បាន​ចំនួន​៦​តោន ដែលមាន​ចាក់​បញ្ចូល​នូវ​សារធាតុ​ចាហួយ​។   បង្គា​ចាក់​ចាហួយ​ចំនួន​៦​តោន​នេះ គឺ​អាជ្ញាធរ​រឹបអូស​បាន​ពី​ទីតាំង​លក់​គ្រឿង​សមុទ្រ​ម្ដុំ​ត្រឡោកបែក និង​ផ្លូវជាតិ​លេខ​៣ រាជធានី​ភ្នំពេញ ដែល​នាំចូល​ពី​ប្រទេស​វៀតណាម​។

 
​បើតាម​ការចុះផ្សាយ​រប​ស់អគ្គ​នាយកដ្ឋាន​ក​.​ប​.​ប​.​នៃ​ក្រសួងពាណិជ្ជកម្ម  បង្គា​ដែល​បាន​ចា​ក់ប​ញ្ជូ​ល​នូវ​សារធាតុ​ចាហួយ​៦​តោន​នោះ ចំនួន​មាន​៣០៧​កេស ដឹកជញ្ជូន​ដោយ​រថយន្ត​២​គ្រឿង ពី​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​កម្ពុជា​-​វៀតណាម ក្នុង​ខេត្តកំពត​។ អគ្គនាយកដ្ឋាន​ក​.​ប​.​ប​. បាន​បញ្ជាក់ថា ការចាក់​ប​ញ្ជូ​ល​ចាហួយ​បន្ថែម​នៅក្នុង​បង្គា​ទាំងនោះ គឺ​ដើម្បី​បង្កើន​ទម្ងន់ ដែល​ធ្វើឱ្យ​ខាតបង់​ផលប្រយោជន៍​អ្នកប្រើប្រាស់ ជាពិសេស​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​។​
 
​បច្ចុប្បន្ន រថយន្ត និង​វត្ថុតាង​(​បង្គា​ចាក់​ចាហួយ​) ដែល​អាជ្ញាធរ​រឹបអូស​បាន​នោះ ត្រូវបាន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ 
 

Tag:
 បង្គារ​
© រក្សាសិទ្ធិដោយ thmeythmey.com