កីឡាអន្តរជាតិ
អន្តរជាតិ
កាតា​នឹង​ឱ្យ​អ្នកគាំទ្រ​ចូល​ពេញ​ក្នុង​កីឡដ្ឋាន ទោះ COVID-19 នៅ​បន្ត​ដល់ World Cup 2022
11, Feb 2021 , 8:29 am        
រូបភាព
​អ្នករៀបចំ​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក World Cup ឆ្នាំ​២០២២ ក្នុងប្រទេស​កាតា បាន​និយាយថា នឹង​ឱ្យមាន​អ្នកចូលរួម​ទស្សនា​ក្នុង​កីឡដ្ឋាន​ពេញ​១០០​ភាគរយ​តែម្តង ទោះបីជា​ពិភពលោក​កំពុង​ប្រយុទ្ធ​នឹង​ជំងឺ COVID-19 យ៉ាងខ្លាំង​ក្លា​ក៏ដោយ​។​


​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ព្រឹត្តិការណ៍​ធំៗ​ដូចជា​អូឡាំពិក​ក្រុង​តូ​ក្យូ​ដែល​គ្រោង​ធ្វើ​នៅ​ឆ្នាំ​២០២១ ស្ថិតក្នុង​ភាពមិនច្បាស់លាស់​។ អ្នកជំនាញ​ផ្នែក​ជំងឺឆ្លង​ចង់ឱ្យ​លុបចោល​កីឡា​ដ៏​ធំ​នេះ​តែម្តង ដោយ​បារម្ភ​ពី​សុវត្ថិភាព​របស់​អ្នកចូលរួម​ស្របពេល COVID-19 រាតត្បាត​ខ្លាំង​។​
 
​ប្រសិនបើ​ព្រឹត្តិការណ៍​អូឡាំពិក​ក្រុង​តូ​ក្យ​ឆ្នាំ ២០២០ ដែល​ត្រូវ​ពន្យារ​ទៅធ្វើ​នៅ​ឆ្នាំ​២០២១​នេះ ត្រូវ​សម្រេច​ឱ្យ​លុបចោល នោះ FIFA World Cup ឆ្នាំ ២០២២ ដែល​ត្រូវបាន​រៀបចំឡើង​នៅ​ម​ជ្ឈឹ​ម​បូព៌ា​ជា​លើកដំបូង​នឹង​ក្លាយជា​ព្រឹត្តិការណ៍​កីឡា​ពិភពលោក​ដ៏​ធំ​ទី​២​ដែល​ត្រូវ​ពិចារណា ពន្យារ ឬ​បញ្ចប់​ផងដែរ​។​
 
​ជុំវិញ​បញ្ហា​នេះ លោក Yasir al-Jamal ប្រធានការិយាល័យ​ប្រតិបត្តិការ​នៃ​គណៈ​ក​ម្មា​ធិ​ប្រតិបត្តិការ​ជាន់ខ្ពស់​រប​ស់​កាតា​អះអាងថា កាតា​បានចាប់ផ្តើម​ដំណើរការ​បន្តិច​ម្តងៗ​ដើម្បី​ធានា​ឱ្យ​អ្នកទស្សនា​។  ការរៀបចំ​ការប្រកួត AFC Champions League ដែល​បានបញ្ចប់ ក្លាយជា​ការធ្វើ​តេស្ត​រប​ស់កា​តា​។ ពីដំបូង កម្មវិធី​នេះ ត្រូវ​រៀបចំ​ដោយ​គ្មាន​អ្នកគាំទ្រ​ឡើយ​។ 
 
​លោក al-Jamal បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃទី​៨ ខែកុម្ភៈ​ថា​៖ «​បន្ទាប់មក​នៅ​ខែធ្នូ​បានអនុញ្ញាត​អ្នកគាំទ្រ​កើនឡើង​ដល់ ៣០ ភាគរយ ហើយ​ចំនួន​នេះ​បន្ត​ក្នុងការ​ប្រកួត Club World Cup ... និង​បន្ទាប់មក​ឈានដល់​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ ជាមួយនឹង​អ្នកចូលរួម​ក្នុង​កីឡដ្ឋាន ១០០ ភាគរយ​តែម្តង​»​។​
 
​ការប្រកួត FIFA Club World Cup រវាង Bayern Munich ម្ចាស់​ជើងឯក Champions League ទើប​យកឈ្នះ​ក្រុម​អេ​ហ្ស៊ី​ប Al Ahly ២-០ ដែល​កាតា​ធ្វើជា​ម្ចាស់ផ្ទះ​បានអនុញ្ញាត​ឱ្យមាន​អ្នកចូលរួម​គាំទ្រ​ផ្ទាល់​ចំនួន​៣០​ភាគរយ​នៃ​ចំនួន​ផ្ទុក​សរុប បើ​ទោះ​ប្រទេស​នេះ​មានការ​កើនឡើង​ករណី COVID-19 ក៏ដោយ​។​
 
​មកទល់ពេលនេះ ក្រសួងសុខាភិបាល​កាតា ប្រកាស​ពី​ការកើនឡើង​ករណី​ថ្មី​ក្នុង​រយៈពេល​មួយ​សប្តាហ៍​នេះ​កើន​លើស​៥​ដង​បើ​ប្រៀបធៀប​នឹង​សប្តាហ៍​មុនៗ ខណៈដែល​អ្នក​ចូល​មន្ទីរពេទ្យ​ដោយសារ COVID-19-19 កើនឡើង ៨៥​ភាគរយ​ឯណោះ​។​
 
​តាម​ការគ្រោងទុក World Cup ឆ្នាំ​២០២២ ដែល​កាតា​ធ្វើ​ម្ចាស់ផ្ទះ នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​២១ ខែវិច្ឆិកា ដល់​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២២៕

Tag:
 World Cup
  កាតា
© រក្សាសិទ្ធិដោយ thmeythmey.com