កីឡាអន្តរជាតិ
អន្តរជាតិ
Bayern Munich ឈ្នះ Tigres លើក​ពាន Club World Cup និង​ជា​ពាន​ទី​៦​ក្រោម​ការដឹកនាំ​របស់ Flick
12, Feb 2021 , 10:56 am        
រូបភាព
Bayern Munich បាន​ក្លាយជា​ជើងឯក​ពានរង្វាន់ FIFA Club World Cup ឆ្នាំ​២០២១ ក្រោយ​ឈ្នះ Tigres ក្នុង​លទ្ធផល ១-០ ក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រ​ដែល​រៀបចំ​នៅ​ប្រទេស​កាតា​។ នេះ​ជា​ពាន​ទី​៦​ហើយ​ដែល​ក្រុម​យក្ស​អាល្លឺម៉ង់​ទទួលបាន​ត្រឹម​រយៈពេល​៩​ខែ​។​



​នា​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​យប់​ថ្ងៃទី​១១ ខែកុម្ភៈ​ដែល​ធ្វើឡើង​ក្នុង​កីឡដ្ឋាន Education City ខ្សែការពារ Benjamin Pavard ជា​អ្នក​បញ្ចប់​ទី​ជ័យជម្នះ​សម្រាប់​ក្រុម Bayern Munich ដែល​ម្ចាស់​ជើងឯក Champions League នៅ​នាទី​៥៩​ដើម្បី​យកឈ្នះ​ក្រុម​របស់​ម៉ិ​ក​ស៊ិ​ក Tigres​។ Tigres ជា​ក្រុម​មកពី​តំបន់​អាមេរិក​កណ្តាល​ដំបូង​បំផុត​ដែល​អាច​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ FIFA Club World Cup​។​
 
​នេះ​ជាការ​លើក​ពាន FIFA Club World Cup លើក​ទី​២​របស់ Bayern Munich បន្ទាប់ពី​ពួកគេ​ឈ្នះ​លើកដំបូង​នៅ​ឆ្នាំ​២០១៣​។ នេះ​ក៏​ជាការ​លើក​ពាន​ទី​៦​របស់​ក្រុម​យក្ស​អាល្លឺម៉ង់​ក្រោម​ការដឹកនាំ​របស់លោក Hansi Flick ផងដែរ​។​
 
Flick ដែល​ឡើង​ដឹកនាំ​នៅ​ឆ្នាំ​២០១៩ បាន​ជួយ​ក្រុម​ឈ្នះ​ពាន Bundesliga, UEFA Super Cup, German Surper Cup, DFB Pokal, Champions League និង FIFA Club World Cup​។ FIFA Club World Cup តម្រូវឱ្យ​ក្លិប​ដែលជា​ម្ចាស់​ជើងឯក​តាម​ទ្វីប​នីមួយៗ​កាលពី​រដូវ​កាល​មុន ឡើងទៅ​ប៉ះគ្នា​ដើម្បី​យក​មួយក្រុម​ជា​ជើងឯក​។​
 
Real Madrid ឈ្នះ​ពាន​នេះ​ច្រើនជាងគេ​ចំនួន​៤​លើក តាម​ពីក្រោយ​ដោយ Barcelona ៣​លើក Corinthians របស់​ប្រេ​ស៊ី​ល Bayern Munich ២​លើក​។ Liverpool, Manchester United, Inter Milan, AC Milan, Internacional និង Sao Paulo ឈ្នះ​១​លើក​ដូចៗ​គ្នា​៕ 

Tag:
 FIFA Club World Cup
© រក្សាសិទ្ធិដោយ thmeythmey.com