អត្ថបទពាណិជ្ជកម្ម
អេ អឹម ខេ សហការ​ជាមួយ សម្ព័ន្ធ​សហគមន៍​កសិកម្ម​កម្ពុ​ជា ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដល់​សហគមន៍​កសិកម្ម ទូទាំងប្រទេស​
12, Feb 2021 , 11:29 am        
រូបភាព
​ភ្នំពេញ​៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បាន​សហការ​ជាមួយ សម្ព័ន្ធ​សហគមន៍​កសិកម្ម​កម្ពុ​ជា ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដល់​សហគមន៍​កសិកម្ម ទូទាំងប្រទេស ដែលជា​សមាជិក​របស់​សម្ព័ន្ធ​។ តាមរយៈ​ការសហការ​នេះ អ្នកជំនាញ​កសិកម្ម បាន​លើកឡើងថា​៖ «​វា​នឹង​ជួយ​ដល់​សហគមន៍​កសិកម្ម​តូចៗ​នៅ​ប្រទេស​កម្ពុជា ឲ្យ​មានការ​អភិវឌ្ឍ​ជាង​មុន ព្រោះ​ពួកគេ​នឹងមាន​ទុន​បន្ថែម​ដែលជា​ជំនួយ​ក្នុង​ការផលិត និង​ពង្រីក​ទីផ្សារ​ផងដែរ​»​។​
 
​សម្ព័ន្ធ​សហគមន៍​កសិកម្ម​កម្ពុ​ជា គឺជា​ស្ថាប័ន​មួយ​ដែល​មានការ​ជ្រោមជ្រែង​ពី​រាជរដ្ឋាភិបាល ដែល​ការងារ​ចម្បង​របស់​សម្ព័ន្ធ​គឺ​បង្កើត និង​គ្រប់គ្រង​សហគមន៍​កសិកម្ម​នៅ​កម្ពុជា ក្នុងការ​ផ្តល់ជំនួយ​ផ្នែក​បច្ចេកទេស និង​ជំនួយ​ផ្សេងៗ​ទៀត​។ គិត មក​ត្រឹម​ពេលនេះ សម្ព័ន្ធ​សហគមន៍​កសិកម្ម​កម្ពុ​ជាមាន​សមាជិក​ចំនួន​ជិត ១២០០ សហគមន៍​កសិកម្ម ទូទាំងប្រទេស​។ ចាប់ តាំងពី​ពេល​បង្កើត​សម្ព័ន្ធ​តែងតែ​បង្កើត​កម្មវិធី​ផ្សេងៗ ជាពិសេស​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍ​ដើម្បី​ជួយ​សមាជិក​របស់ខ្លួន​។ ជា​លទ្ធផល​គ្រប់​សហគមន៍​កសិកម្ម​កម្ពុជា ដែលជា​សមាជិក​របស់​សម្ព័ន្ធ​មានការ​រីកចម្រើន​គួ​ឲ្យ​កត់សម្គាល់​ក្នុង រយៈពេល ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។ ទោះបី​មានការ​អភិវឌ្ឍ​មែន​ក្តី ប៉ុន្តែ​គេ​បាន​សង្កេតឃើញថា បញ្ហា​ប្រឈម​មួយ​ក្នុងចំណោម​បញ្ហា​ជាច្រើន​ទៀត​នោះ​គឺ ការ​កង្វះ​ទុន ឬ ការទទួលបាន​កម្ចី​ពី​ស្ថាប័នហិរញ្ញវត្ថុ​ជា​បញ្ហា​ប្រឈម​ធំ​បំផុង​របស់​ពួកគេ​។ ដូចនេះហើយ សម្ព័ន្ធ​សហគមន៍​កសិកម្ម​កម្ពុ​ជា​តែងតែ​ស្វែងរក​ដៃគូ​សហការ ជាពិសេស​ស្ថាប័នហិរញ្ញវត្ថុ​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​សមាជិក​របស់ខ្លួន​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​យ៉ាង​ងាយស្រួល​។ 


 
​លោក​ឧក​ញ៉ា ហង់ សុគន្ធ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ សម្ព័ន្ធ​សហគមន៍​កសិកម្ម​កម្ពុ​ជា បាន​មានប្រសាសន៍ថា​៖ “​សម្ព័ន្ធ​សហគមន៍​កសិកម្ម​កម្ពុ​ជា​បាន នឹង​កំពុង​យកចិត្តទុកដាក់​បំផុង​ចំពោះ​សមាជិក​គឺ ការ​ព​ង្រី​ទីផ្សារ ការទទួលបាន​នូវ​ផលិតភាព​ខ្ពស់ និង តម្លៃ​ប្រកួតប្រជែង​លើ​ទីផ្សារ​នាំចេញ​”​។ លោក សុគន្ធ បាន​បន្ត​ដូច្នេះ​ថា​៖ “​ការផលិត​តាមបែប​សហគមន៍ ដែល​កសិករ​យើង​ចង់បាន​នោះ​គឺ ជំនួយ​ផ្នែក​បច្ចេកទេស និង​ដើមទុន ដើម្បី​ជួយ​ដល់​ការផលិត និង​ការ​គ្រប់​គ្រង់​ច្បាស់លាស់​ផ្នែក​ទីផ្សារ​។ ដូចនេះ យើង​ត្រូវការ​វិនិយោគ និង​ជំនួយ​បន្ថែម​ពី​គ្រប់​ស្ថាប័ន ជាពិសេស​រាជរដ្ឋាភិបាល និង​ដៃគូ​ពាក់ព័ន្ធ​នានា ដើម្បីឱ្យ​សហគមន៍​កសិកម្ម​កាន់​តែមាន​ការរីកចម្រើន​នៅ​ថ្ងៃ​អនាគត​”​។​
 


​លោក គា បូរាណ ប្រធាន​នាយក​ប្រតិបត្តិ អេ អឹម ខេ បាន​មានប្រសាសន៍ថា​៖ “​ទស្សនវិស័យ​របស់ អេ អឹម ខេ គឺ ជួយ​ប្រជាជន​ក្រីក្រ ធានា​ឲ្យ​ពួកគាត់​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​គ្រប់ៗ​គ្នា​ដើម្បី​យកទៅ​ប្រើប្រាស់​ក្នុងការ​អភិវឌ្ឍ​ជីវភាព​របស់​ពួកគាត់​។ ជាពិសេស​ប្រជាកសិករ​ដែល​ត្រូវការ​ទុន​បន្ថែម​ក្នុងការ​ពង្រីករ​បរក​សិ​កម្ម​របស់គាត់​”​។ 
 
​បើ​យោងតាម​លោក គា បូរាណ កម្ចី​ដែល អេ អឹម ខេ បានផ្តល់​ឲ្យ​អតិថិជន​របស់ខ្លួន​គឺ ភាគច្រើន​អតិថិជន​យកទៅ​ប្រើប្រាស់​ក្នុង​ការធ្វើ​កសិកម្ម​។ លោក បូរាណ សង្ឃឹម​យ៉ាង​មុតមាំ​ថា​៖ “​ការសហការ​ជាមួយ សម្ព័ន្ធ​សហគមន៍​កសិកម្ម​កម្ពុ​ជា នឹង​ជួយ​ដល់​សហគមន៍​កសិកម្ម​នៅ​កម្ពុ​ជាមាន​ទុន​បន្ថែម​ក្នុងការ​ពង្រីក​អាជីវកម្ម​របស់​ពួកគាត់ ក្នុងការ​ស្វែងរក​ទីផ្សារ​បន្ថែម និង​ពង្រីក​សមត្ថភាព​ក្នុង​ការផលិត​។ ជា​លទ្ធផល វា​នឹង​ជួយ​លើកកម្ពស់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​មួយកម្រិត​បន្ថែមទៀត ដែល​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​”៕
 





(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com