ជាតិ
CDC អនុម័តឲ្យក្រុមហ៊ុន២បង្កើតរោងចក្រដំឡើងម៉ូតូ និងរ៉ឺម៉ក និងរោងចក្រផលិតគ្រឿងសង្ហារឹម នៅកម្ពុជា
13, Feb 2021 , 10:29 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីចំនួន២ ដែលមានទុនវិនិយោគសរុបជាង៦០លានដុល្លារ។ គម្រោងទាំង២នេះ អាចបង្កើតការងារចំនួន១ ២០០កន្លែង។ នេះបើតាមទំព័រហ្វេសប៊ុកក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ផ្សាយនៅថ្ងៃទី១២ កុម្ភៈ។


តាម CDC គម្រោងអភិវឌ្ឍន៍ទី១ មានទុនវិនិយោគប្រមាណ២០លានដុល្លារអាមេរិក ដែលនឹងបង្កើតរោងចក្រផ្គុំដំឡើងទោចក្រយានយន្ត និងត្រីចក្រយានយន្ត ប្រើដោយថាមពលអគ្គិសនី។ គម្រោងវិនិយោគនេះ មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណភូមិ ខេត្តកណ្តាល និងអាចបង្កើតការងារដល់ពលរដ្ឋបានចំនួន ៣៨០កន្លែង។ គម្រោងមួយទៀត គឺមានទុនវិនិយោគប្រមាណ ៤៧,៧លានដុល្លារអាមេរិក ដែលនឹងបង្កើតរោងចក្រផលិតសាឡុង គ្រែ និងគ្រឿងសង្ហារឹមគ្រប់ប្រភេទ។ គម្រោងនេះមានទីតាំងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ខេត្តស្វាយរៀង និងអាចបង្កើតការងារបានចំនួន ៨២០កន្លែង៕

 
 

Tag:
 វិនិយោគ
 CDC
© រក្សាសិទ្ធិដោយ thmeythmey.com