ហ៊ានឆ្លើយថា ទេ!
កំណាព្យ
ជាតិ
ហ៊ានឆ្លើយថា ទេ!
14, Feb 2021 , 10:29 am        
រូបភាព
ដោយ: ថ្មីៗ
 

បទ ផ្កាឈូករីក
 
-ឆ្លើយថាទេ ពេលមានគេ ចង់ឲ្យសាក
ឆ្លើយថាទេ ទើបអាចចាក ពីគ្រោះបាន
ឆ្លើយថាទេ ទោះអ្នកក្រៅ ផៅសន្តាន
ឆ្លើយថាទេ ចៀសឲ្យបាន ពីគ្រឿងញៀន។
 
-ហ៊ានថាទេ ទោះមានគេ ចង់ឲ្យចែក
ហ៊ានថាទេ តបប្រកែក ទោះកោះកៀន
ហ៊ានថាទេ កុំពាក់ព័ន្ធ រឿងគ្រឿងញៀន
ហ៊ានថាទេ បើបំពាន ក្រែងគ្រោះធំ។
 
-ត្រួតគ្រឿងញៀន មុនគ្រឿងញៀន ត្រួតយើងបាន
ត្រួតគ្រឿងញៀន ជាតិសុខសាន្ត ថ្កានរស់រម្យ
ត្រួតគ្រឿងញៀន អស់កង្វល់ ក្នុងសង្គម
ត្រួតគ្រឿងញៀន បានលាភធំ ជុំសិរី៕
 

© រក្សាសិទ្ធិដោយ thmeythmey.com