COVID-19
ជាតិ
កម្ពុ​ជាមាន​អ្នកជំងឺ​កូ​វីដ​-១៩ តែ​១០​នាក់ទេ ក្រោយ​ស្ត្រី​ខ្មែរ​៣​នាក់​ទៀត​សះស្បើយ
14, Feb 2021 , 9:21 am        
រូបភាព
​ក្រសួងសុខាភិបាល​បានប្រកាស​នៅ​ថ្ងៃទី​១៤​កុម្ភៈ​នេះ​ថា មាន​អ្នកជំងឺ​ចំនួន​៣​នាក់​ទៀត​បាន​សះស្បើយ​ពី​ជំងឺ​កូ​វី​-១៩​។ ចំនួន​អ្នក​សះស្បើយ​បន្ថែមទៀត​នេះ បានធ្វើ​ឲ្យ​កម្ពុជា​នៅមាន​អ្នកជំងឺ​តែ​១០​នាក់​ទៀត​ប៉ុណ្ណោះ​។

 
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល អ្នក​សះស្បើយ​ទាំង​៣​នាក់ រួមមាន​សត្រី​ខ្មែរ​អាយុ​៧៨​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជា​អ្នកដំណើរ​ពី​សហរដ្ឋអាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៤​មករា​។ 
 
​ស្ត្រី​ខ្មែរ​អាយុ​៤៣​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ជា​អ្នកដំណើរ​ពី​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៤ មករា​។ 
 
​ស្ត្រី​ខ្មែរ​អាយុ​៣៧​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដែល​បានធ្វើ​ដំណើរ​ពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៥ មករា​។ 
 
​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​១៤ កុម្ភៈ​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​-១៩ សរុប ៤៧៩​នាក់ ក្នុងនោះ ៤៦៩​នាក់ បាន​សះស្បើយ​។ នៅសល់​អ្នកជំងឺ​១០​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​នានា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com