ជាតិ
សម្ដេច ហ៊ុន សែន បណ្ដេញ​អធិការ​ស្រុក​កំរៀង​ពី​ក្របខណ្ឌ ក្រោយ​ដោះលែង​មេខ្យល់ នាំ​ពលរដ្ឋ​ឆ្លងដែន​ខុសច្បាប់​
16, Feb 2021 , 10:45 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន បានសម្រេច​ដក​ស័ក្តិ និង​បណ្តេញ​លោក​វរសេនីយ៍ឯក គឹម ពន្លក អធិការ​ស្រុក​កំរៀង ខេត្តបាត់ដំបង ចេញពី​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ នៃ​ក្រសួងមហាផ្ទៃ​។ នេះ​បើតាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី​១៥ កុម្ភៈ​។​



​សម្ដេច ហ៊ុន សែន មិន​បញ្ជាក់​មូលហេតុ​នៅក្នុង​អនុក្រឹត្យ ស្តីពី​អនុវត្ត​វិន័យ​លើ​មន្ត្រីនគរបាល​នេះ​ទេ​។ ប៉ុន្តែ​ការសម្រេច​បណ្ដេញ​លោក គឹម ពន្លក អធិការ​ស្រុក​កំរៀង​ពី​ក្របខណ្ឌ​នេះ កើតឡើង​ក្រោយពេល​សម្ដេច ហ៊ុន សែន ព្រមាន​ដក​ស័ក្តិ និង​បណ្ដេញ​មន្ត្រី​ណា ដែល​ដោះលែង​មេខ្លោង នាំ​មនុស្ស​ឆ្លងកាត់​ផ្លូវ​របៀង​ខុសច្បាប់​។​
 
​តាមរយៈ​សារ​សំឡេង​ជិត​៣០​នាទី កាលពីថ្ងៃទី១៥ កុម្ភៈ សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា មាន​មន្ត្រី​នៅ​ច្រកព្រំដែន ខេត្តបាត់ដំបង​ម្នាក់ បាន​ដោះលែង​ក្រុម​មេខ្លោង​នាំ​ពលករ​ឆ្លងដែន គេចវេះ​ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៤ ខែកុម្ភៈ មាន​ពលករ​ឆ្លង​ពី​ថៃ ហើយ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ៣៥,៦៦៥​នាក់​។ ក្នុងនោះ​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ខេត្ត​ជាប់​ព្រំដែន​ទាំង​៧ មាន​ចំនួន ១១,៨៥៧​នាក់​។​ចំពោះ​ពលករ​មក​ថៃ​នេះ ត្រូវបាន​ក្រសួងសុខាភិបាល រកឃើញ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប ៨៩​នាក់​។​
 

Tag:
 ហ៊ុន សែន​
  អធិការ​ស្រុក​កំរៀង
© រក្សាសិទ្ធិដោយ thmeythmey.com