ជាតិ
អាជ្ញាធរជាតិអប្សរា ហាមមិនឲ្យជិះម៉ូតូលើកំពែងក្រុងអង្គរធំ ដើម្បីកុំឲ្យខូចរចនាសម្ព័ន្ធបុរាណ
× ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា ហាមមិនឲ្យពលរដ្ឋជិះម៉ូតូ ឡើងលើកំពែងក្រុងអង្គរធំឡើយ ដើម្បីជៀសវាងបង្កផលប៉ះពាល់ជាយថាហេតុណាមួយដល់រចនាសម្ព័ន្ធបុរាណ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ការជិះម៉ូតូឡើងលើលំពែងធ្វើឲ្យខូចសណ្ឋានដី និងបង្កការប៉ះពាល់ដល់កំពែង ទើបសម្រេចដាក់បំរាមហាមឃាត់បែបនេះ។ លោកថ្លែងយ៉ាងដូច្នេះថា៖ «ការហាមមិនឲ្យជិះម៉ូតូនេះ គឺយើងហាមរហូត ចាប់ពីថ្ងៃទី១៧កុម្ភៈនេះទៅ។ ហើយកំពែងក្រុងអង្គរនេះ អនុញ្ញាតឲ្យភ្ញៀវទេសចរដើរឬជិះកង់តែប៉ុណ្ណោះ ដើម្បីជាការពារមិនឲ្យខូតខាតទៅថ្ងៃមុខ»។
អ្នកនាំពាក្យរូបនេះ ក៏បានបញ្ជាក់ដែរថា ផ្លូវដែលម៉ូតូធ្លាប់ជិះឡើងលើកំពែងក្រុងអង្គរធំកាលពីមុន អាជ្ញាធរនឹងដាក់របាំង និងដាំដើមឈើ ដើម្បីជាវិធានការទប់ស្ដាត់មិនឲ្យមានម៉ូតូជិះឡើងលើកំពែងបន្តទៀត៕
Tag:
អាជ្ញាធរជាតិអប្សរា
កំពែងអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com