​ធាតុអាកាស​ចុះ​ត្រជាក់ និង​មាន​ខ្យល់​កន្ត្រាក់​ល្បឿន​បង្គួរ​ដល់​ថ្ងៃទី​២៣ ខែកុម្ភៈ​
ជាតិ
ពីនេះ ពីនោះ
​ធាតុអាកាស​ចុះ​ត្រជាក់ និង​មាន​ខ្យល់​កន្ត្រាក់​ល្បឿន​បង្គួរ​ដល់​ថ្ងៃទី​២៣ ខែកុម្ភៈ​
17, Feb 2021 , 8:29 am        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា​កំពុង​ទទួល​ឥទ្ធិពល ពី​ទ្រនុង​សម្ពាធ​ខ្ពស់ ដែល​នឹង​បណ្ដាល​ឲ្យ​ធាតុអាកាស​នៅ​កម្ពុជា ចុះ​ត្រជាក់​បន្តិច​ពីថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី ២៣ ខែកុម្ភៈ ២០២១  ព្រមទាំង​មាន​ខ្យល់​កន្ត្រាក់​ល្បឿ​ង​បង្គួរ និង​ខ្លាំង ទៅតាម​តំបន់​ផងដែរ​។ នេះ​បើតាម​ការព្យាករណ៍​អាកាសធាតុ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅ​ថ្ងៃទី​១៦ កុម្ភៈ​នេះ​។​

 
​តាម​ការ​ព្យាករ​ដដែល បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​ចាប់ពី​ថ្ងៃទី ១៧ ដល់​ថ្ងៃទី​២៣ ខែកុម្ភៈ សីតុណ្ហភាព​អប្បបរមា​រង្វង់​ពី ១៨​អង្សា​សេ ទៅ​២១​អង្សា​សេ​។ សីតុណ្ហភាព​អតិបរមា​រង្វង់​ពី ៣០-៣៣​អង្សា​សេ​។ នៅ​ថ្ងៃទី​១៨ និង​ថ្ងៃទី​១៩ ខែកុម្ភៈ នឹងមាន​ខ្យល់​កន្ត្រាក់​ល្បឿន​បង្គួរ នៅ​ទំនាប​កណ្ដាល​។ 
 
​ដោយឡែក​បណ្ដា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២៣ ខែកុម្ភៈ សីតុណ្ហភាព​អប្បបរមា​ពី ១៧-២០​អង្សា​សេ​។ សីតុណ្ហភាព​អប្បបរមា​រង្វង់​ពី ៣០-៣៣​អង្សា​ស​។ រីឯ​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២០ ខែកុម្ភៈ នឹងមាន​ខ្យល់​កន្ត្រាក់​ល្បឿនខ្លាំង នៅ​ខ្ពង់រាប​ខាងកើត​។​
 
​នៅ​តំបន់​មាត់សមុទ្រ​វិញ ពីថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​២៣ ខែកុម្ភៈ មាន​សីតុណ្ហភាព​អប្បបរមា​រង្វង់​ពី​១៩-២២ អង្សា​សេ និង​អតិបរមា​ពី ២៩-៣២​អង្សា​សេ​។ តំបន់​នេះ នៅ​ថ្ងៃទី​១៨ និង​១៩ កុម្ភៈ នឹងមាន​ខ្យល់​កន្ត្រាក់​ល្បឿន​បង្គួរ ព្រមទាំង​រលក​មា​នក​ម្ព​ស់​ខ្ពស់​មធ្យម នៅ​ខេត្តកោះកុង និង​តំបន់ឆ្នេរ​។​
 
​ក្រសួង​ធនធានទឹក​អំពាវនាវ ដល់​ប្រជាពលរដ្ឋ ពិសេស​កងទ័ព​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក ខ្ពង់រាប​ខាងកើត និង​តំបន់​មាត់សមុទ្រ ឲ្យ​បង្កើន​ការយកចិត្តទុកដាក់ រក្សា​សុខភាព​ចំពោះ​អាកាសធាតុ​ត្រជាក់​បន្តិច​នេះ ក៏ដូចជា​បង្កើន​ការប្រុងប្រយ័ត្ន​នឹង​ខ្យល់​កន្ត្រាក់ និង​រលក​សមុទ្រ​កម្ពស់​ខ្ពស់​ជា​មធ្យម​ផងដែរ​៕

Tag:
 ThmeyThmey25
  អាកាសធាតុ​ត្រជាក់​
  ត្រជាក់​
  ក្រសួង​ធនធានទឹក និង​ឧតុនិយម​
© រក្សាសិទ្ធិដោយ thmeythmey.com