កីឡាជាតិ
ជាតិ
ពានសម្តេច ហ៊ុន សែន៖ ៤ប្រកួតនៅទឹកដីកំពង់ឆ្នាំង បាត់ដំបង ស្វាយរៀង និងកំពត
17, Feb 2021 , 9:54 am        
រូបភាព
មន្ទីរ អយក ខេត្តត្បូងឃ្មុំ បាន​យក​ឈ្នះអធិរាជដំរីឦសាន ខេត្តរតនគិរី ៤-១ នាជំនួប​នៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន មេមត់។ រូបថត CNCC
មន្ទីរ អយក ខេត្តត្បូងឃ្មុំ បាន​យក​ឈ្នះអធិរាជដំរីឦសាន ខេត្តរតនគិរី ៤-១ នាជំនួប​នៅវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន មេមត់។ រូបថត CNCC
ដោយ: ថ្មីៗ
សប្តាហ៍ទីមួយនៃពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២១ បន្តដំណើរនាវេលាម៉ោង៣រសៀលនេះ នៅ៤ទីលាននៃបណ្តាខេត្ត​ផ្សេងៗគ្នា​។



អត្ថបទទាក់ទង


នៅក្នុងពូល A មន្ទីរអយក ខេត្តកំពង់ឆ្នាំង ប្រើប្រាស់ទីលានវិទ្យាល័យកំពង់ត្រឡាច ស្វាគមន៍រដ្ឋបាលខេត្តតាកែវ។ ក្រុមដែលទទួលបានជ័យជម្នះអាចឡើងឈរលេខមួយបណ្តោះអាសន្ន បន្ទាប់ពីជំនួបបើកឆាករវាងភ្នំពេញហ្គាឡាក់ស៊ី និងមន្ទីរ អយក ខេត្តកំពង់ស្ពឺ បានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២។

នៅវិទ្យាល័យ នេត យ៉ង់ ស.ស.យ.ក ខេត្តបាត់ដំបង ទទួល សូហ្វីយ៉ាប៉ៃលិន សម្រាប់ការប្រកួតនៅក្នុងពូល B។ ការដណ្តើមយកចំណាត់ថ្នាក់លេខ១នាសប្តាហ៍ដំបូងរវាងក្រុមទាំងពីរអាចពិបាកបន្តិច ដោយសារតែខេត្តបន្ទាយមានជ័យ មានប្រៀបជាមួយនឹងជ័យជម្នះ ៤-០ ទៅហើយ ស.ស.យ.ក ខេត្តពោធិ៍សាត់។

ចំណែកពូល D នេះជាការចាប់ផ្តើមប្រកួតដំបូង ដោយ មន្ទីរ អយក ខេត្តស្វាយរៀង ស្វាគមន៍មន្ទីរ អយក ខេត្តកំពង់ចាម  នៅកីឡដ្ឋានខេត្តស្វាយរៀង។ ពូលនេះ មានតែ៣ក្រុមប៉ុណ្ណោះ ដោយខេត្តកណ្តាល ត្រូវរង់ចាំនៅសប្តាហ៍បន្ទាប់។

ងាកទៅពូល E ឯណោះវិញ នៅកីឡដ្ឋានខេត្តកំពត នឹងប្រើប្រាស់សម្រាប់ជំនួបរវាងមន្ទីរអយក ខេត្តកំពត និង ខេត្តព្រះសីហនុ។ ក្រុមដែលទទួលបាន៣ពិន្ទុ នឹងឡើងឈរលើតារាង បន្ទាប់ពីកោះកុងអែហ្វស៊ី និងមន្ទីរ អយក ខេត្តកែប ចែកគ្នាម្នាក់១ពិន្ទុក្រោយលទ្ធផលស្មើ ១-១ នាជំនួបកាលពីថ្ងៃអង្គារ៕


Tag:
 Hun Sen Cup 2021
© រក្សាសិទ្ធិដោយ thmeythmey.com