អភិបាល​រាជធានី នឹង​រៀបចំ​«​ស្រឡាង​»​ឆ្លង​ពី​ច្បារអំពៅ​ទៅ​កោះ​ពេជ្រ ដើម្បី​រំដោះ​ការកកស្ទះ រយៈពេល​២​ឆ្នាំ​
ជាតិ
សង្គមជាតិ
អភិបាល​រាជធានី នឹង​រៀបចំ​«​ស្រឡាង​»​ឆ្លង​ពី​ច្បារអំពៅ​ទៅ​កោះ​ពេជ្រ ដើម្បី​រំដោះ​ការកកស្ទះ រយៈពេល​២​ឆ្នាំ​
17, Feb 2021 , 11:29 pm        
រូបភាព
លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ពាក់​ម៉ាស់​ពណ៌​ខៀវ ដោយ​ដៃ​កំពុងកាន់​ផែនទី​នៅ​ផ្នែក​ខាងចុង នាពេល​ចុះ​ពិនិត្យ​ទីតាំង​ដាក់​ស្រឡាង​ឆ្លង​ពី​តំបន់​ច្បារអំពៅ​ទៅមក​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃទី​១៧​កុម្ភៈ​។ រូបថត​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​
លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ពាក់​ម៉ាស់​ពណ៌​ខៀវ ដោយ​ដៃ​កំពុងកាន់​ផែនទី​នៅ​ផ្នែក​ខាងចុង នាពេល​ចុះ​ពិនិត្យ​ទីតាំង​ដាក់​ស្រឡាង​ឆ្លង​ពី​តំបន់​ច្បារអំពៅ​ទៅមក​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃទី​១៧​កុម្ភៈ​។ រូបថត​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​
​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹងដាក់​«​ស្រឡាង​»​សម្រាប់​ចម្លង​ពលរដ្ឋ​ពី​តំបន់​ច្បារអំពៅ​ទៅកាន់​កោះ​ពេជ្រ​នាពេល​ឆាប់ៗ​នេះ ដើម្បី​ដោះ​ស្រា​យ​បញ្ហា​កកស្ទះ​ចរាចរណ៍​សព្វថ្ងៃ នៅត្រង់ចំណុច​ស្ពាន​ព្រះមុនីវង្ស ពិសេស​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​។ បើតាម​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ គម្រោង​ដាក់ឱ្យ​ដំណើរការ​ស្រឡាង​នេះ មាន​រយៈពេល​២​ឆ្នាំ​។


​ដើម្បី​ជ្រាប​ច្បាស់​សូម​ស្តាប់​ប្រសាសន៍ របស់លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ខាងក្រោម ដូច​ខាង​តទៅ​៖ 




«​យើង​ដាក់​ស្រឡាង​ឱ្យប្រើ​ប្រាស់ ក្នុង​រយៈពេល​២​ឆ្នាំ​ហ្នឹង​ទេ ដើម្បី​ដោះ​ស្រោ​យ​បញ្ហា​កកស្ទះ​ចរាចរណ៍​ចំពោះមុខ នាពេល​បច្ចុប្បន្ន​»​។ នេះ​ជាការ​លើកឡើង​របស់លោក ឃួ​ង ស្រេង ដោយ​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ នា​រសៀល​ថ្ងៃទី​១៧​កុម្ភៈ ថា នៅពេលដែល​ស្ពាន​ឆ្លង​ពី​កោះនរា ស្ថិតក្នុង​ខណ្ឌ​ច្បារអំពៅ ទៅ​កោះ​ពេជ្រ នៅក្នុង​ខណ្ឌចំការមន របស់​ក្រុមហ៊ុន​OCIC ធ្វើ​រួចហើយ នឹងដាក់​ឱ្យ​ដំណើរ​ជា​ផ្លូវការ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ដក​ស្រឡាង លែងឱ្យ​ប្រើប្រាស់​វិញ​។ 


 
​ចំពោះ​ស្រឡាង​ដែល​នឹង​ដំណើរការ​តំបន់​ច្បារអំពៅ​ខាងមុខនេះ គឺមាន​២​ទៅ​៤​គ្រឿង ឬ​លើសពីនេះ ដោយ​អាស្រ័យទៅលើ​ចំនួន​អ្នកប្រើប្រាស់​សេវា​កម្មនេះ​។ បើតាម​លោក ឃួ​ង ស្រេង ស្រឡាង​ទាំងនេះ គឺ​យក​ចេញពី​ស្រឡាង​អរិយ​ក្សត្រ ដោយ​តម្រូវឱ្យ​ពលរដ្ឋ​ត្រូវ​បង់ថ្លៃ​ទាប​ណាមួយ ក្នុងការ​ធ្វើដំណើរ​។​
 
​អភិបាល​រាជធានី​ភ្នំពេញ​រូបនេះ មានប្រសាសន៍​ដូច្នេះ​ថា​៖« ស្រឡាង​នេះ គឺ​យើង Share (​ចែករំលែក​) ជាមួយ​វិស័យ​ឯកជន​...​ឱ្យ​គាត់​[​ឯកជន​]​យក​ថ្លៃ​ចុះ​! មិនមែន​ឆ្លង​ស្រឡាង​ឥតគិតថ្លៃ​ទេ​! គេ​យក​ថ្លៃ​អាច​ថោក​ជាង ស្រឡាង​នៅ​អរិយ​ក្សត្រ​»​។ 
 
​ជាមួយគ្នានេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​គ្រោង​នឹង​ស្ថាបនា​ស្ពានបេតុង​មួយ​ខ្សែ​បន្ថែម ដោយ​ឆ្លងកាត់​ទន្លេបាសាក់ ដើម្បី​ធ្វើឱ្យ​លំហូរ​ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ​១ នៅក្នុង​តំបន់​អភិវឌ្ឍ​នេះ ឱ្យ​កាន់តែ​ល្អប្រសើរ​៕  
 

Tag:
 ចរាចរណ៍​
  ស្រឡាង​
  លោក ឃួ​ង ស្រេង​
© រក្សាសិទ្ធិដោយ thmeythmey.com