វិមានភ្លោះ រចនាម៉ូតយ៉ាងប្រណីតកប់ពពក មានកម្ពស់រហូតដល់៣៥ជាន់ ស្មើនឹង ១៤០ម៉ែត្រមានតែមួយគត់ គឺគម្រោងអាផាតមិន ស្កាយ វីឡា។ ទាំងការរចនាម៉ូតដ៏ល្អឯកដាច់គេ រួមទាំងសេវាកម្មក្នុងអគារ គឺផ្ដល់ជូននូវភាពងាយស្រួល ក៏ដូចជាប្រណីតភាព នៃការរស់នៅផងដែរ។ វាស្ថិតនៅលើអ័ក្សកណ្តាល នៃរាជធានីភ្នំពេញ ផ្នែកខាងត្បូងនៃស្តាតអូឡាំពិក ក្នុងខណ្ឌ៧មករា ជាប់នឹងវិថីព្រះសីហនុ កែងវិថីសាធារណរដ្ឋប៉ូឡូញ ជាតំបន់ដែលប្រជុំទៅដោយទីតាំងពាណិជ្ជកម្មជាច្រើន នៅក្នុងទីក្រុង។
យូនីតនៃអាផាតមិនស្កាយវីឡា មានទីធ្លាធំទូលាយ សម្ភារដែលបំពាក់ក្នុងយូនីត សុទ្ធតែជាម៉ាកល្បីៗ រចនាម៉ូឌប្លែកៗ ដែលអនុញ្ញាតឲ្យលោកអ្នក ទទួលបានបទពិសោធន៍ជីវិតបែបសម័យទំនើប។ ការរចនាផ្ទៃខាងក្នុងរបស់វា ត្រូវបានគេមើលឃើញ តាមរយៈសាលស្វាគមន៍ដ៏អស្ចារ្យ ដែលមានកម្ពស់ ១០ ម៉ែត្រ និងស្របយកពន្លឺធម្មជាតិយ៉ាងពេញលេញ។ ជណ្តើរភ្លោះជាស្លាបមេអំបៅបុរាណបែប អភិជនអឺរ៉ុប នឹងនាំលោកអ្នក ទៅកាន់សាលជប់លៀងឡៅតឿ។ វាត្រូវបានគេរៀបចំយ៉ាងពិសេស សម្រាប់ពិធីជប់លៀង ដែលមានស្តង់ដារខ្ពស់ និងបែបឯកជន។
នៅជាន់ទី ៣៥ មានទីធ្លាក៏ស្រស់ស្អាតមួយ ស្ថិតនៅដំបូលនៃអគារស្កាយ វីឡា។ ទីធ្លាលើអាកាសនេះ បង្កើតបរិយាកាសទាក់ទាញសម្រាប់ជីវិតរស់នៅក្នុងទីក្រុង ប្រកបដោយភាពសុខដុមរមនា។ កន្លែងនេះ ជាជម្រើសដ៏ល្អបំផុត សម្រាប់អ្នកដែលចង់មានទីធ្លាឯកជននៅលើ អាកាស ដែលអាចមើលឃើញទេសភាពទីក្រុង ដែលកំពុងតែមានភាពអភិវឌ្ឍន៍ជាលំដាប់។
ស្កាយវីឡា គឺជាស្នាដៃថ្មីបំផុតនៃទេពកោសល្យ និងបទពិសោធន៍របស់លោក Li Zuyuan ដោយឆ្លងកាត់សិល្បៈដើម នៃអគារលំនៅដ្ឋាន និងជាចំណុចកំពូល នៃវិមានប្រណីតនៅភ្នំពេញ។ វាត្រូវបានរចនាម៉ូតយ៉ាងល្អប្រណីត នៅក្នុងទីក្រុង។
កត្តាចម្បង ក្នុងការពិចារណាសម្រាប់ការទិញអចលនទ្រព្យនេះ គឺទីតាំងល្អរបស់វា។ តំបន់នៅជុំវិញនោះ សម្បូរទៅដោយទីភ្នាក់ងាររដ្ឋាភិបាល ស្ថានទូតនៃប្រទេសផ្សេងៗ ធនាគារអន្តរជាតិ និងពាណិជ្ជកម្មថ្នាក់ដំបូងផ្សេងទៀត គឺស្ថិតនៅជុំវិញនោះ។ វាក៏មានផ្សារទំនើបអូឡាំព្យា ផ្សារទំនើបអ៉ីអន១ ផ្សាររុស្ស៊ី និងផ្សារកណ្តាលដ៏ល្បីនៅចម្ងាយ៣ គីឡូម៉ែត្រនៃគម្រោងស្កាយ វីឡានេះ។
ការរស់នៅក្នុងទីក្រុង ក្រៅពីផ្សារទំនើបដែលមានសភាពអ៊ូអរ មជ្ឈមណ្ឌលកីឡាជាដើម សាលាល្បីៗ ជាច្រើនក៏ស្ថិតនៅជុំវិញស្កាយវីឡា ដែលអនុញ្ញាតឱ្យឪពុកម្តាយ មានជម្រើសកាន់តែច្រើន ក្នុងការធានាសុខុមាលភាពរបស់កូនៗពួកគេ។
ស្កាយវីឡា គឺជាសក្ខីភាពនៃអនាគតទីក្រុងភ្នំពេញ ដែលជាគោលដៅអចលនទ្រព្យឈានមុខគេ។ ខណៈពេលដែលទីផ្សារកំពុងមានការលំបាក ទាក់ទងនឹងសកម្មភាពមុនពេលរាតត្បាត វាមិនបានធ្វើឲ្យគម្រោង ស្កាយវីឡានេះ ធ្លាក់តម្លៃរបស់វានោះទេ។
ស្កាយវីឡាមាន ២៥៦ យូនីត និង ៨ ប្រភេទ ដែលទាំងអស់នេះ ជាយូនីតប្រណីតៗដែលល្អបំផុត សម្រាប់វណ្ណៈអភិជន និងគ្រួសារសម័យថ្មី។ អាផាតមិន ដែលមានទំហំចាប់ពី ២៧២ ដល់ ៥០៩ ម៉ែត្រការ៉េ ជាគម្រោងអភិវឌ្ឍន៍ប្រណីតគ្មានពីរ នៅក្នុងទីក្រុង។ ចំណុចពិសេស យូនីតទាំងអស់ គឺមានការរចនាឡើងយ៉ាងទំនើបទាន់សម័យ រីឯទំហំផ្ទះវិញ ធំទូលាយប្រៀបបានទៅនឹងវីឡាមួយ ដែលអាចឱ្យពន្លឺចេញចូលគ្រប់គ្រាន់ ធ្វើឱ្យការរស់នៅប្រកបទៅដោយផាសុកភាព។
ប្រភេទអាផាតមិន នៃគម្រោងស្កាយវីឡា ត្រូវបានរចនាឡើង ដោយមានបន្ទប់ចាប់ពី ២បន្ទប់ឡើងទៅ។ ទាំងបន្ទប់គេងមេគ្រួសារ និងបន្ទប់គេងទីពីរ មានកន្លែងធំទូលាយ ដែលអនុញ្ញាតឲ្យប្រើប្រាស់ទីធ្លានោះ យ៉ាងមានក្ដីសុខ។ បន្ទប់គេង អាចដាក់គ្រែធំទូលាយធំមួយ ដែលមានប្រវែងជាង ២ ម៉ែត្រ បានយ៉ាងងាយស្រួល និងមិនធ្វើឲ្យបន្ទប់នោះ មានសភាពចង្អៀតនោះឡើយ។ ថែមទាំងមានបន្ទប់សម្លៀកបំពាក់ និងទូសម្លៀកបំពាក់សម្រាប់អ្នករស់នៅគ្រប់យូនីតនៃស្កាយវីឡា។
លើសពីនេះទៀត យូនីតនីមួយៗ មានពិដានកម្ពស់ចាប់ពី ៣,៦ ដល់ ៤,១ ម៉ែត្រ ជាពិដានកម្ពស់ខ្ពស់ ដើម្បីរក្សាគេហដ្ឋានរបស់អ្នក ឲ្យត្រជាក់ សូម្បីតែនៅរដូវក្ដៅក៏ដោយ។ ក្រៅពីតំបន់រស់នៅធំទូលាយ អាផាតមិននីមួយៗ នៃស្កាយវីឡា មានយ៉ធំទូលាយ រចនាយ៉ាងល្អ ដែលអាចចូលទៅដល់ផ្ទាល់បាន តាមទ្វារកញ្ចក់នៃបន្ទប់។ នៅខាងស្តាំ ដែលអ្នកអាចធ្វើជាសួនច្បារ ផ្ទាល់ខ្លួន ឬប្រើវាជាតំបន់ អាំងសាច់ ឬញាំតែក៏បាន៕
(អត្ថបទពាណិជ្ចកម្ម)