ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
សញ្ញា ៦ យ៉ាង​បញ្ជាក់ថា​អ្នកមាន​សុខភាព​ល្អ​
19, Feb 2021 , 6:59 pm        
រូបភាព
​ដើម្បី​ឲ្យ​គ្រប់គ្នា​បានដឹង​ច្បាស់លាស់​អំពី​កម្រិត​រឹងមាំ​របស់​សុខ​ភាព​ដោយ​ខ្លួនឯង ចូរ​ពិនិត្យ​មើលថា តើ​អ្នកមាន​ចំណុច​ពិសេស ៦ យ៉ាងនេះ ឬ អត់​? ប្រសិនបើ​មាន​គ្រប់​នោះ បញ្ជាក់ថា​អ្នកមាន​សុខភាព​ល្អ ប៉ុន្តែ​ប្រសិនបើ​អ្នក​ពុំទាន់​សម្រេចបាន​គ្រប់​ចំណុច​ទេ នោះ​ចូរ​រក​វិធី​កែលំអ​ឡើង ។​

 
១-​មុខរបួស​ឆាប់​សះ​
​ប្រសិន​មុខរបួស​របស់​អ្នក​សះ​យ៉ាង​លឿន នោះ​បញ្ជាក់ថា សមត្ថភាព​សម្លាប់​បាក់តេរី​របស់​ឈាមស និង​កម្រិត​រឹងមាំ​រប​ស់​សរសៃឈាម​ល្អ​។ ប្រសិន គ្រាន់តែ​របួសស្រាល រលាក​ស្រាល តែ​មុខរបួស​ត្រូវការ​ពេលវេលា​វែង​ទើប​សះ ឬ ប៉ះទង្គិច​តិចតួច តែ​លេចឡើង​ស្នាម​ជាំ​ពិបាក​បកស្រាយ នោះ​អ្នក​គួរ​ទៅ​ជួប​វេជ្ជបណ្ឌិត ។​
 
២-​ក្រចកដៃ​មាន​ពណ៌​ក្រហម​ផ្កាឈូក មិន​បាក់ មិន​លឿង​
​ប្រសិន​ក្រចកដៃ​អ្នក​ពណ៌​ក្រហម ផ្កាឈូក មិន​បែក​ប្រេះ នោះ​គឺ​ឈាម​ខ្លាំង មិន​ខ្វះ​កាល់ស្យូម ក៏​មានន័យថា អ័រម៉ូន​ធម្មតា​។ ព្រោះ​ក្រចកដៃ​ពាក់ព័ន្ធ​ផ្ទាល់​ទៅនឹង​សរសៃប្រសាទ​ផ្សារភ្ជាប់​រវាង​សរីរាង្គ និង​គ្រឿងក្នុង​។​
 
​ក្រចកដៃ​ពេញលេញ ឆ្លុះបញ្ចាំង​ច្បាស់លាស់​ការប្រែប្រួល​សុខភាព ឧទាហរណ៍​ដូចជា​បរិមាណ​ផ្គត់ផ្គង់​វីតាមីន លទ្ធភាព​កម្ចាត់​ជាតិពុល​របស់​រាងកាយ​… ។​
 
៣-​បន្ទោរ​បង់​ត្រូវ​ម៉ោង​រាល់ថ្ងៃ​
​ការ​បន្ទោរ​បង់​ទៀត​ទាត់​ពេលវេលា​រាល់ថ្ងៃ លាមក​មិន​រឹង​ពេក ឬ ជ្រាយ​ពេក នោះ​បញ្ហា​ក់ថា ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​ល្អ លក្ខណៈ​រំញោច​របស់​ក្រពះ​មាន​ស្ថេរភាព ជីវជាតិ​ស្រូបយក​បានល្អ​។​
 
៤-​ទឹកនោម​ច្រើន និង​មាន​ពណ៌​ស្រាល​
​ទឹកនោម​ថ្លា​ច្រើន មិន​ល្អក់ ពណ៌​លឿង​ស្រាល សុទ្ធតែ​បញ្ជាក់ថា សរីរាង្គ​អ្នក​រឹងមាំ ថ្លើម តម្រងនោម​ល្អ ។ ប្រសិន​អ្នក​ទទួលទាន​ទឹក​ច្រើនពេក ហើយ​ទឹកនោម​កាន់តែ​ថ្លា និង​គ្មាន​ក្លិន នោះ​គួរ​បន្ថយ​ទទួលទាន​មកវិញ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​ថ្លើម តម្រងនោម​ធ្វើការ​ហួសកម្លាំង​។​
 
៥-​ទម្ងន់​មាន​ស្ថេរភាព​
​ប្រសិន​ទម្ងន់​ខ្លួន ស្រាប់តែ​ប្រែប្រួល​លឿន​ពេក បញ្ជាក់ថា សុខភាព​យើង​មាន​បញ្ហា ។​
 
៦-​គេង​លក់​ស្រួល មិនសូវ​ភ្ញាក់​ពេលយប់​
​ពេលយប់​មិនសូវ​ភ្ញាក់ បញ្ជាក់ថា អ្នកមាន​ដំណេក​ស្កប់ស្កល់ នោះ​ការស្តារ​ឡើងវិញ​របស់​សរីរាង្គ​នឹង​រហ័ស​ជាង និង​ជួយ​អ្នក​បំបាត់​ភាព​នឿយហត់​ពេញ​មួយថ្ងៃ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com