ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
កុំ​ចេះតែ​ហ៊ាន​! ទទួលទាន​ទឹកដូង​ជាប្រចាំ​នឹងធ្វើ​ឱ្យ​អ្នក​កើន​កាឡូរី​
21, Feb 2021 , 6:59 am        
រូបភាព
​បច្ចុប្បន្ន ទឹកដូង​ត្រូវបាន​មនុស្ស​ជាច្រើន​ចាត់ទុកជា​ភេសជ្ជៈ​ដ៏​ល្អ ជំនួស​ពពួក​ភេសជ្ជៈ​ហ្គាស​នានា​។ តើ​ទឹកដូង​ពិតជា​ល្អ​សម្រាប់​អ្នក​មែន ឬ ទេ​? នេះ​ជា​អ្វីដែល​អ្នកវិទ្យាសាស្ត្រ​និយាយ មកទល់នឹង​សព្វថ្ងៃ​អំពី​គុណប្រយោជន៍​របស់​ទឹកដូង​។​

 
​ទឹកដូង​ជា​សារជាតិ​រាវ​ថ្លា​។ ជំនាញការ​ផ្នែក​ជីវជាតិ​នៅ​អាមេរិក​ឲ្យ​ដឹងថា មនុស្ស​ជាច្រើន​ចាត់ទុក​ទឹកដូង​ជា​ភេសជ្ជៈ​ដ៏​ល្អ នេះ​ជាការ​យល់​ខុស​មួយ​។ លោក​ថ្លែងថា គុណប្រយោជន៍​ទឹកដូង​ចំពោះ​សុខភាព គឺ វា​ផ្គត់ផ្គង់​ពពួក​សារជាតិ​អេឡិចត្រូលីត​ដូចជា ប៉ូ​តា​ស្យូ​ម និង​សូ​ដ្យូ​ម ។ ប៉ុន្តែ វា​មាន​សារៈប្រយោជន៍​តិចតួច​សម្រាប់​មនុស្ស បើ​ប្រៀប​នឹង​ទឹកស្អាត ។​
 
​ទឹកដូង​មិនអាច​ជំនួស​ទឹកស្អាត​ជាប្រចាំ​នោះទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​កើន​នូវ​កាឡូរី​។ ទោះបី​ទឹកដូង​មាន​ស្ករ​តិចជាង​ភេសជ្ជៈ​មួយចំនួន​ដូចជា​ទឹក​សូ​ដា ឬ ទឹក​ផ្លែឈើ​ធម្មតា តែ​ការ​ទទួលទាន​ទឹកដូង នៅតែមាន​បរិមាណ​កាឡូរី​កើនឡើង​។ ដូច្នេះ អ្នក​មិនគួរ​ទទួលទាន​ទឹកដូង​ច្រើន ព្រោះ​វា​អាចធ្វើ​ឲ្យ​ឡើង​ទម្ងន់ ៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com