COVID-19
ជាតិ
ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ! វិជ្ជមានកូវីដ-១៩ថ្មី រហូតដល់​ទៅ៣២នាក់
20, Feb 2021 , 9:51 am        
រូបភាព
ដោយ: ថ្មីៗ
ពីគេហដ្ឋាននៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃសៅរ៍នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីការករណីវិជ្ជមានកូវីដ-១៩ ចំនួន៣២នាក់ទៀត នៅក្នុងរាជធានីភ្នំពេញ ដោយសម្តេចដាក់ឈ្មោះថាជាព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។



ករណីនេះ ត្រូវបាន​រកឃើញ ក្រោយអ្នកជំងឺបានសុំលិខិតបញ្ជាក់ពីក្រសួងការបរទេស ដើម្បីធ្វើដំណើរទៅក្រៅប្រទេស។ ករណីនេះ ត្រូវបាន​រកឃើញក្នុងអំឡុងថ្ងៃទី១៨ និងទី១៩ ខែកុម្ភៈ។

ករណីឆ្លងសហគមន៍ក្នុងអំឡុង​ជាង​១០ម៉ោង​នេះ តម្រូវឲ្យអាជ្ញាធររាជធានីភ្នំពេញ  បិទក្លិប N8 ដែលតំបន់ផ្ទុះដំបូង រួម​ទាំងអាគារ កន្លែងកម្សាន្ត និង​តំបន់មួយចំនួន។

ប្រមុខរដ្ឋាភិបាល​អំពាវនាវ​ដល់អ្នកពាក់ព័ន្ធទាំងអស់ត្រូវធ្វើ​ចត្តាឡីស័ក និងសហគមន៍ជាមួយមន្ត្រីសុខាភិបាល​ដើម្បីយកវត្ថុសំណាកទៅវិភាគ៕


© រក្សាសិទ្ធិដោយ thmeythmey.com