ជាតិ
សុខភាព
សម្តេច​ហ៊ុន សែន​៖ ករណី​ស្ត្រី​ចិន​លួច​ចេញពី​ច​ត្តា​ឡី​ស័ក ដោយសារ​សន្តិសុខ​សណ្ឋាគារ​បើកដៃ​
20, Feb 2021 , 12:08 pm        
រូបភាព
​ភ្នំពេញ​៖ ស្ត្រីជន​ជាតិចិន​២​នាក់ ក្នុងចំណោម​៤​នាក់ ដែល​លួច​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​សុខា មាន​វិជ្ជមាន​កូ​វីដ​-១៩(COVID-19)​។ បើតាម​ប្រសាសន៍​សម្តេច ហ៊ុន សែន នេះ​គឺជា​ការធ្វេសប្រហែស​នៃ​កន្លែង​ច​ត្តា​ឡី​ស័ក ដែល​បង្ក​ហានិភ័យ​ធ្វើឱ្យ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​។​



អត្ថបទទាក់ទង
 
​ថ្លែង​ពី​ចេញ​គេហដ្ឋាន​នៅ​ទីក្រុង​តាខ្មៅ ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃទី​២០​ខែកុម្ភៈ សម្តេច​ហ៊ុន សែន  បាន​បញ្ជា​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ពង្រឹង​វិធានការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យ​ខ្ជាប់ខ្ជួន​បំផុត ដើម្បី​បញ្ចៀស​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍ បន្ទាប់ពី​ជនជាតិ​ចិន​៣២​នាក់ តេស្ត​វិជ្ជមាន​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​១០​ម៉ោង​ចន្លោះ​ពីថ្ងៃ​ទី​១៨ ដល់​ថ្ងៃទី​១៩ ខែកុម្ភៈ​។​
 
​សម្តេចនាយក​រដ្ឋមន្ត្រី​រូបនេះ មានប្រសាសន៍​ដូច្នេះ​៖«​កុំឱ្យ​ដូច កាល​កើតឡើង​នៅ​ប៉ុន្មាន​ថ្ងៃមុន​ដែលមាន​ស្ត្រី​៤​នាក់ បាន​រួច​ចេញពី​សណ្ឋាគារ​[​ធ្វើ​ច​ត្តា​ឡី​ស័ក​] ទៅ​កម្សាន្ត​នៅ​ខាងក្រៅ ហើយក៏​ទើប​ចូល​ត្រឡប់មកវិញ​។​...​ក្រោយ​ត្រឡប់មកវិញ​មាន​២​នាក់​ក្នុងចំណោម​ស្ត្រី​ទាំង​៤​នាក់​នោះ គឺ​បាន​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩​។ ហើយ​ខ្ញុំ​ជឿជាក់ថា​ស្ត្រី​២​នាក់ ក៏​នឹង​ឆ្លង​កូ​វីដ​-១៩ ដូចគ្នា​ដែរ​។ 
 
​សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា ស្ត្រីជន​ជាតិចិន​ទាំង​៤​នាក់​ខាងលើ​ដែល​អាច​លួច​ចេញពី​កន្លែង​ច​ត្តា​ឡី​ស័ក​បាន គឺ ដោយសារ​សន្តិសុខ​រប​ស់​សណ្ឋាគារ​សុខា ជួយ​ជម្លៀសចេញ​។​
 

ករណី​សហគមន៍​ដែល​សម្តេច ដាក់ឈ្មោះថា ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ បា​នរក​បន្ទាប់ពី​មាន​អ្នកជំងឺ​ទៅសុំ​លិខិតបញ្ជាក់​សុខភាព​ពី​ក្រសួងការបរទេស និង​សហប្រតិបត្តិ​ការណ៍​អន្តរជាតិ ដែល​ក្រោយ វត្ថុ​សំណាក​បង្ហាញថា វិជ្ជមាន​កូ​វីដ​-១៩​។​
 
​ការស្រាវជ្រាវ​ជា​បន្តបន្ទាប់ ក្រុមសុខាភិបាល​បានឃើញ​បាន​រកឃើញ​ជនជាតិ​២៨​នាក់​វិជ្ជមាន ហើយ​បន្ថែម​៤​នាក់​ទៀត​មុន​ពេលដែល​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្សាយ​ផ្ទាល់​។ តាម​ឯកសារ​ដែល​ថ្មីៗ​ទទួលបាន​ អ្នកជំងឺភាគច្រើន ត្រូវ​បានឃើញ​នៅក្នុង​ចំណោម​អ្នក​ចូល​ក្លិប​កម្សាន្ត N8 ក្បែរ​ពហុ​កីឡដ្ឋាន​ជាតិ​។​
 
​ក្លិប N8 អគារ ទីតាំង​កម្សាន្ត កន្លែង​ស្នាក់នៅ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ ត្រូវតម្រូវ​ឲ្យ​បិទទ្វារ​បណ្តោះអាសន្ន រីឯ​ច្រកចេញ​កោះ​ពេជ្រ ក៏ត្រូវ​រឹតបន្តឹង​ផងដែរ​។​
 
​នា​ព្រឹក​ថ្ងៃទី​២០​ខែកុម្ភៈ នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ពី​ការ​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​៣២​នាក់​ទៀត (​ចិន​ទាំងអស់​) នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​សម្តេច​ដាក់ឈ្មោះថា​ជា​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។ ការរកឃើញ​នេះ បានធ្វើឱ្យ​កម្ពុជា​កើន​នូវ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ រហូត​៥១៦​នាក់ ដោយ​ក្នុងនោះ មាន​៤៧០​នាក់ បានជា​សះស្បើយ​៕ 
 

Tag:
 COVID-19
  សម្តេច ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com