អន្តរជាតិ
អ្នកបុរាណវិទ្យារកឃើញទីតាងផលិតស្រាបៀរអាយុកាលជាង៥០០០ឆ្នាំនៅអេហ្ស៊ីប
× លោក Matthew Adams អ្នកដឹកនាំបេសកកម្មស្រាវជ្រាវពីសាកលវិទ្យាល័យញូវយ៉ក បានសន្និដ្ឋានថា រោងចក្រស្រាបៀរ ត្រូវបានសាងសង់នៅទីកន្លែងដ៏ច្បាស់លាស់នេះ គឺដើម្បីសម្រួលដល់ការផ្គត់ផ្គង់ស្រាសម្រាប់ព្រះរាជពិធីផ្សេងៗរបស់ស្តេចអេហ្ស៊ីប។
យោងតាមការផ្សាយរបស់ BBC ការស្រាវជ្រាវរួមរបស់ក្រុមការងារអេហ្ស៊ីប និងអាមេរិក បានបន្ទប់ធំៗចំនួន៨ដែលមានបណ្តោយប្រមាណ២០ម៉ែត្រ រួមទាំងផើងចំនួន៤០ដែលប្រើសម្រាប់កំដៅល្បាយគ្រាប់ធញ្ញជាតិ និងទឹកដើម្បីផលិតស្រាបៀរ។
យោងក្រុមប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកវត្ថុបុរាណរបស់អេហ្ស៊ីប រោងចក្រស្រាបៀរនេះ ទំនងជាត្រូវបានបង្កើតឡើងក្នុងរជ្ជកាលស្តេច Narmer ដែលមិនសូវមានព្រះកិត្តិនាមល្បីល្បាញនោះឡើយ។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបានចាត់ទុកព្រះអង្គជាស្តេចទីមួយ និងជាស្ថាបនិកនៃការបង្រួបបង្រួមអេហ្ស៊ីប។
ក្រុង Abydos ពោរពេញទៅដោយសំណង់បុរាណដូចជាប្រាសាទ និងផ្នូរជាដើម។ ក្រុមអ្នកស្រាវជ្រាវបានប្រទះឃើញស្ថានីយបុរាណបន្ថែមទៀតជាបន្តបន្ទាប់។ ប្រាសាទ Temple of Osiris, Temple of Seti I នៅមានទម្រង់ល្អ និងអាចទស្សនាបាន។
ក្រសួងទេសចរណ៍អេហ្ស៊ីប បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ស្រាបៀរគឺជាផ្នែកមួយដ៏សំខាន់សម្រាប់ព្រះរាជពិធីផ្សេងៗនាសម័យបុរាណ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញវត្ថុពាក់ព័ន្ធដ៏ច្រើនសន្ធឹកសន្ធាប់ទាក់ទងនឹងការផលិតស្រាបៀរ៕
© រក្សាសិទ្ធិដោយ thmeythmey.com