ជាតិ
សេដ្ឋកិច្ច
ផលិតផលខ្មែរនឹងបង្ហាញវត្តមានក្នុងពិព័រណ៍លំដាប់ពិភពលោក នៅទីក្រុងឌូបៃ ដើមខែតុលា លោក ប៉ាន់ សូរស័ក្ក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងជាប្រធានគណៈកម្មការអន្តរក្រសួងទទួលបន្ទុករៀបចំនិងចូលរួមពិព័រណ៍ពិភពលោកនេះ។
× ភ្នំពេញ៖ កម្ពុជាកំពុងត្រៀមលក្ខណៈចូលរួមពិព័រណ៍ពិភពលោកនៅទីក្រុងឌូបៃនៃសហភាពអារ៉ាប់រួម នាថ្ងៃទី១តុលា ឆ្នាំ២០២១ ដោយមានជិត២០០ប្រទេស និងអង្គការអន្តរជាតិធំៗចូលរួម។ នេះបើតាមការចុះផ្សាយរបស់ក្រសួងក្រសួងពាណិជ្ជកម្ម ដោយបន្ថែមថា កម្មវិធីពិព័រណ៍លំដាប់ពិភពលោកនេះ រំពឹងមានមនុស្ស ប្រមាណ២៥លាននាក់ចូលរួមទស្សនា។
សម្រាប់ពិរណ៍នេះ កម្ពុជាគ្រោងរៀបចំសាងសង់ពន្លាជាតិនៅលើផ្ទៃដីទំហំជិត៤០០ម៉ែត្រការ៉េ មានកម្ពស់២ជាន់។ ពន្លានោះនឹងរៀបចំតុបតែងលម្អពីស្នាដៃស្ថាបត្យកម្មខ្មែរដ៏ល្អវិចិត្រ ដោយរួមបញ្ចូល៤សម័យកាល។ ក្នុងនោះមានសម័យមុនអង្គរ, សម័យអង្គរ, សម័យលង្វែកឬឧត្តុង្គ និង សម័យចតុមុខ ឬសម័យភ្នំពេញបច្ចុប្បន្ន រួមផ្សំដោយសម្រស់ធម្មជាតិប្រព័ន្ធEcosystem និងវិស័យកសិកម្ម ដើម្បីទាក់ទាញអ្នកទស្សនា និងស្របតាមប្រធានបទដែលបានជ្រើសរើសគឺ«ចីរភាព (Sustainability)»។
គណៈកម្មការអន្តរក្រសួងទទួលបន្ទុករៀបចំនិងចូលរួមពិព័រណ៍ពិភពលោកនេះ ដែលមានលោក ប៉ាន់ សូរស័ក្ក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជាប្រធាននោះ បានសម្រេចជ្រើសរើសយកក្រុមហ៊ុនPICO International Malaysia ជាអ្នកទទួលការសាងសង់ រចនាតុបតែងពន្លាជាតិកម្ពុជា ក្នុងពិព័រណ៍ពិភពលោក នៅឌុយបៃនេះ៕
Tag:
ពាណិជ្ជកម្ម
ពិព័រណ៍
លោក ស៊ាង ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com