អត្ថបទពាណិជ្ជកម្ម
​ក្រុម​រាំ OMG ជួបជុំគ្នា​ញាំ JINRO IS BACK និង រាំ​បទ BTS យ៉ាង​ស្រស់ស្អាត​!
21, Feb 2021 , 11:59 am        
រូបភាព
ក្រុម​រាំ OMG មាន​ក្តីរំភើប​រីករាយ ក្រោយ​ទទួលបាន​កាដូ​ពី​ស្រា JINRO IS BACK និង​បាននាំគ្នា​រាំ​បទ BTS រួមគ្នា​យ៉ាង​សប្បាយរីករាយ ខណៈ​កាន់​ដប​ស្រា និង​វត្ថុ​អនុស្សាវរីយ​ផ្សេងៗ​ទៀត​ដែល​ទទួលបាន​ពី​ស្រា​ដ៏​ល្បីល្បាញ​មួយ​នេះ​។​
 
​កាលពី​ថ្ងៃ​ឆ្លង​ឆ្នាំ​កន្លងផុតទៅ​ថ្មីៗ​នេះ JINRO IS BACK បាន​ជូន​កាដូ​ដល់​តារា​ល្បី​លើ​បណ្ដាញ​សង្គម ចំនួន ១១​នាក់​រួមមាន Yuriyiru, Scarlett, Van Thaii, Raven Blaze, Lyderzz Evans, Soy Senghour, Heng, Anna Din, SociallyneathOMG Girls Dance Crew, Maily
 
​នៅក្នុង​ប្រអប់​កាដូ​នោះ គឺមាន​ដូចជា​ស្រា Jinro is Back ចំនួន ៤​ដប បណ្តោង​សោរ ស្ទីក​ឃ័​រ និង​តុក្កតា​រូប​គីង្គក់ ក្រណាត់​សើម​សម្លាប់​មេរោគ និង​កែវ​ចំនួន​ពីរ​។ 
 

 
​ប៉ុន្ដែ​អ្វីដែល​គួរអោយ​ចាប់អារម្មណ៍​ជាងគេ​ពេល​កំពុងបើក​នោះ សមាជិក​របស់ OMG បាន​យក​តុក្កតា​រូប​គីង្គក់​ទៅ​ដាក់​ជិត​មុខ​របស់  Tin Chhi ដោយសារ​តែមាន​មុខគួ​រ​អោយ​ស្រលាញ់​ដូចគ្នា សូម្បីតែ​ហ្វេ​ន​ក៏​ខំ​មិន​ថា Tin Chhi មុខ​ដូច​តុក្កតា​តំណាង JINRO IS BACK ដែរ​។​
 

 
​ក្រោយពី​បើក​ប្រអប់​កាដូ​រួច សមាជិក​ម្នាក់​នៃ​ក្រុម​រាំ OMG Girls Dance Crew បាន​មូល​គម្រប​ដប​ស្រា រួច​ចាក់​ចូល​កែវ​ជូន​មិត្ត​រួម​ក្រុម​របស់គាត់​។ សមាជិក​ពីរ​នាក់​ផ្សេងទៀត​បាន​ញ៉ាំ​ស្រា​នេះ​ដោយ​ខ្វែង​ដៃ​គ្នា ហើយ​បាន​និយាយ​ទាំង​ញញឹម​បន្ទាប់ពី​ញ៉ាំ​ស្រា​អស់ពី​កែវ​របស់គាត់​ថា​៖ “​ក្តៅ​ពេញ​បេះដូង​”​។​
 
​មិនមែន​ត្រឹមតែ​ជុំគ្នា​បើក​កាដូ ផឹកស្រា JINRO IS BACK និយាយ​គ្នា​លេង​តែ​ប៉ុណ្ណឹង​ទេ ក្រុម​រាំ​ទាំងអស់​បាន​ជុំគ្នា​រាំ​បទ Dynamite របស់ BTS ទៀតផង​។ បើ​ចង់ដឹងថា​ឡូយ​ប៉ុណ្ណា ចូល​មើល​វីដេអូ​ទាំងអស់គ្នា​ណា៎​!
 
​តោះ​យើង​! ជួបជុំ​ជាមួយ​មិត្ត​របស់​អ្នក រាំ​កម្សាន្ត និង​ញ៉ាំ​ស្រា JINRO IS BACK ទាំងអស់គ្នា​៕ 



(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

Tag:
 Quantung
© រក្សាសិទ្ធិដោយ thmeythmey.com