ពីនេះ ពីនោះ
«​ពិទូរ្យ​» មានន័យថា «​ពេ​ជ្យ​ភ្នែកឆ្មា​» រីឯ «​មសារគល្ល​» គឺ «​ត្បូង​ភ្នែកឆ្មា​»
22, Feb 2021 , 7:29 am        
រូបភាព
​ពាក្យ «​ពិទូរ្យ​» និង «​មសារគល្ល​» ត្រូវបាន​ពន្យល់​យ៉ាងខ្លី​ក្នុង​វចនានុក្រម​ខ្មែរ​។ ពាក្យ​ទាំងនេះ មិន​ត្រូវបាន​ប្រើប្រាស់​ជាទូទៅ​នោះឡើយ ប៉ុន្តែ​វចនានុក្រម​ខ្មែរ បាន​បែងចែក​យ៉ាងច្បាស់​រវាង​នាមសព្ទ​ទាំងពីរ​។​

 
​ពិទូរ្យ អាច​សរសេរ​ម្យ៉ាង​ទៀតថា ពៃទូរ្យ​។ ភាសាសំស្ក្រឹត​គឺ វៃ​ទូ​យ៌ រីឯ​បាលី គឺ វេឡុ​រិ​យ​។ ពាក្យ​នេះ មានន័យថា «​ពេជ្រ​ភ្នែកឆ្មា​» (Cat’s Eye Gemstone ជា​ភាសា​អង់គ្លេស​)​។  កែវ​ពិទូរ្យ​, ត្បូង​ពិទូរ្យ ។​
 
​ពាក្យ ពិទូរ្យ ច្រើន​ប្រើ​ជាមួយនឹង​ពាក្យ សូរ្យកាន្ត (​ថ្ម​ព្រះអាទិត្យ “​អាទិច្ច​សិលា​”, ត្បូង​ព្រះអាទិត្យ​។ កែវពិទូរ្យសូរ្យកាន្ត​។ នេះ​បើតាម​ការបញ្ជាក់​ក្នុង​វចនានុក្រម ត្រង់​ពាក្យ «​សូរ្យ​កាន​»​។​
 
​រីឯ​ពាក្យ «​មសារគល្ល​» (​ជា​ភាសាបាលី​) សំដៅលើ ត្បូង​ភ្នែកឆ្មា (Cat’s Eye Stone)​។ ឧទាហរណ៍​៖ មសារគល្ល​ជា​ទ្រព្យ​ត្រជាក់ត្រជំ​។​
 
​នៅក្នុង​ពាក្យ «​ភ្នែកឆ្មា​» វចនានុក្រម​ខ្មែរ ពន្យល់ថា មសារគល្ល ជា​កែវ ឬ​ត្បូង​កើត​នា​ភ្នំ​ឈ្មោះ ម​សារៈ " ( ប្រទេស​ឥណ្ឌា ) ឬ កព​រម​ណិ " កែវ​ពពាល " ឬ " ត្បូង​ភ្នែកឆ្មា "​។ ខ្មែរ​ក្នុង​សម័យបុរាណ ច្រើន​ជឿថា ត្បូង​ភ្នែកឆ្មា​ជា​ទ្រព្យ​ត្រជាក់ត្រជំ​)៕
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com