ជាតិ
អាជ្ញាធរ​ជាតិ​អប្សរា បើក​ឱ្យ​ទេសចរ​ទស្សនា​ប្រាសាទ​កណ្ដាល​ស្រះស្រង់
22, Feb 2021 , 8:59 am        
រូបភាព
ដោយ:
​ក្រោយ​បញ្ចប់​ការសាងសង​ប្រាសាទ​កណ្ដាល​ស្រះស្រង់​ឡើងវិញ អាជ្ញាធរ​ជាតិ​អប្សរា បើក​ឱ្យ​ភ្ញៀវទេសចរ ចូល​ទស្សនា នៅ​ថ្ងៃទី​២២ កុម្ភៈ ឆ្នាំ​២០២១​នេះ​។ ការបើក​ឱ្យចូល​ទស្សនា​នេះ ក៏មាន​ការរៀបចំ​ដាក់​សម្ពោធ​ជា​ផ្លូវការ រូបរាង​ប្រាសាទ​កណ្ដាល​ស្រះស្រង់​នេះ​តាមបែប​សាសនា​ផងដែរ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា ។​



​ប្រាសាទ​កណ្ដាល​ស្រះស្រង់ មាន​ទីតាំង​ស្ថិតនៅ ខាងកើត​នៃ​ប្រាសាទបន្ទាយក្ដី ក្នុង​រមណីយដ្ឋាន​អង្គរ​។ ប្រាសាទ​ដែល បាន​បែកបាក់​រលំ​រាយប៉ាយ សឹករិចរឹល​ដោយសារ​ត្រាំ​ទឹក​រាប់រយ​ឆ្នាំនេះ បាន​លេច​រូបរាង​ជាថ្មី​ម្ដងទៀត ក្រោយ​ប្រើពេល​សាងសង់​ឡើងវិញ​ប្រមាណ ៩​ខែ គឺ​ចាប់ពី​ខែមីនា ដល់​ខែធ្នូ ឆ្នាំ​២០២០​។ 
  

​ក្រោយ​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ អាជ្ញាធរ​ជាតិ​អប្សរា នឹង​បើកសម្ពោធ​ដាក់​ប្រាសាទ​កណ្ដាល​ស្រះស្រង់ ឱ្យ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ចូល​ទស្សនា ស្រាវជ្រាវ នឹងសិក្សារ​ពី​ចម្លាក់​ប្រាសាទ​មួយ​នេះ ជាថ្មី​ម្ដងទៀត ក្រោយ​បាត់​រូបរាង​ជា​យូរណាស់​មកហើយ ។​
 
​សូម​ជម្រាប​ផងដែរ​ថា ប្រាសាទ​កណ្ដាល​ស្រះស្រង់​ត្រូវបាន​សាងសង់ឡើង​ក្នុង​សតវត្ស ទី​១០ នៃ​រាជ​ព្រះបាទ រាជេន្ទ្រ​វ​រ័​រ្ម​ន ដែល​សោយ​រា​ជ្រច​ន្លោះ ពី​ឆ្នាំ ៩៤៤ ដល់ ឆ្នាំ ៩៦៨៕





Tag:
 ប្រាសាទ​កណ្ដាល​ស្រះស្រង់​
  អាជ្ញាធរ​ជាតិ​អប្សរា​
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com